ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួម បើកវិញ្ញាសាប្រឡងបាក់ឌុប មធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២១

56

ខេត្តព្រះសីហនុ ៖ ដំណើរការនៃការប្រឡង មធ្យមសិក្សាទុតិយភូមិ នៅខេត្តព្រះសីហនុនា ព្រឹកថ្ងៃទី ២៧ខែធ្នូឆ្នាំ ២០២១ នេះបានដំណើរការទៅដោយ រលូនក្រោមការចូលរួម បើកវិញ្ញាសារដោយឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ លោកជំទាវតំណាងក្រសួងអប់រំ និងថ្នាក់ដឹកនាំខេត្តបានចូលរួម។

មានប្រសាសន៍នៅ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា សូមឲ្យប្អូនប្អូនដែល ជាបេក្ខជនប្រឡង បាក់ឌុបមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១ នេះត្រូវខិតខំ ប្រឡងឱ្យអស់លទ្ធភាពដើម្បីទទួលបានជោគជ័យ នឹងត្រូវអនុវត្តតាមការណែនាំ ច្បាប់របស់ក្រសួង អប់រំយុវជននិងកីឡាបាន ដាក់ចេញ។

ហើយឯកឧត្តមក៏បានសុំឱ្យប្អូនប្អូន ដែលជាបេក្ខជនទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ដូចជាពាក់ម៉ាស លាងដៃជាមួយ អាល់កុល ជែល ដើម្បីចូលរួមក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងឱកាសនៃការប្រឡង មធ្យមសិក្សាទុតិយភូមិនេះផងដែរ។
លោកស្រី អ៊ូច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះសីហនុបានឲ្យដឹងថា បេក្ខជនដែលត្រូវចូលរួម ប្រឡងសញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិចំណេះ ទូទៅ និង បំពេញ វិជ្ជានៅ ក្នុងខេត្តព្រះសីហនុមាន ៥ មណ្ឌល ក្នុងនោះនៅក្នុងក្រុងព្រះសីហនុមាន ៣ មណ្ឌលនិងនៅស្រុកព្រៃនប់ មាន២មណ្ឌល ដែលមានបន្ទប់សរុបចំនួន ៥៩ បន្ទប់ បេក្ខជនសរុបមានចំនួន ១,៣៩៣នាក់។ចំពោះបេក្ខជនក៏ដូចជា គណៈកម្មការគណៈមេប្រយោគ មុនចូលទីធ្លាសាលាត្រូវបាន ធ្វើការវាស់កំដៅ និងបិទស្ទីកឃ័រ ។ នៅក្នុងទីធ្លាសាលាក៏មាន បន្ទប់បម្រុងទុក ករណីមានបេក្ខជនលើសកម្តៅ ឬត្រូវការការសង្គ្រោះបឋមផ្សេងៗ ការរក្សាបាននូវអនាម័យ គំលាតសុវត្ថិភាព មានទីតាំងសម្រាប់ដាក់សម្ភារ:ការពារជំងឺកូវីដ-១៩ និងកន្លែងវាស់កម្តៅ ដើម្បី ធានា បាន ថា ដំណើរ ការ សំណេរ នៃ ការ ប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ ចំណេះ ទូទៅ និង បំពេញ វិជ្ជា សម័យ ប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន។

ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញ សេចក្ដីណែនាំប្រតិបត្តិ ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ ការប្រឡងនេះ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅ ប្រកបដោយសុវត្ថិភាព ព្រមទាំងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -១៩។
ហើយលោកស្រីក៏បានបញ្ជាក់បន្ថែមថា នៅក្នុងឱកាសនៃការ ប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២១ នេះ ឯកឧត្តម គួចចំរើន អភិបាលខេត្តព្រះសីហនុបានឧបត្ថម្ភនូវម្ហូបអាហារ និងការស្នាក់នៅ ជូនដល់បេក្ខជន បេក្ខនារីគណៈកម្មការដែលមកពីឆ្ងាយ និង តាមមណ្ឌលប្រឡងនីមួយ ឯកឧត្តមបានឧបត្ថម្ភទឹកសុទ្ធ សម្រាប់បេក្ខជន ក៏ដូចជាគណៈកម្មការ នៅគ្រប់មណ្ឌលទាំង ៥នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង