ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រលងបាក់ឌុបឆ្នាំនេះ ដំណើរការទៅ ដោយរលូន ដោយសារ តែយើងមាន ខ្សែក្រវ៉ាត់ការពារជម្ងឺកូវីដ-១៩គ្រប់គ្រាន់

316

 

ភ្នំពេញ៖ ដំណើរការនៃការប្រឡងបាក់ឌុបឆ្នាំនេះ
បានដំណើរការទៅដោយ រលូនគ្មានអ្វីជាឧបសគ្គឡើយ ។ នេះគឺដោយសារយើងមាន ខ្សែក្រវ៉ាត់ការពារគ្រប់គ្រាន់ដែល អាចអោយដំណើរការនៃការប្រឡងបាក់ឌុបឆ្នាំនេះ ទទួលបាននូវភាពរលូននិង ជោគជ័យ បើទោះបីជំងឺកូវីដ-១៩នៅ តែបន្តការរីករាលដាលយ៉ាងណាក្តី ។
នេះបើតាមការលើកឡើង របស់លោកបណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ខណៈដែលលោកអមដំណើរ ដោយលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឃាង សេងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចុះបើកវិញ្ញាសារប្រឡងបាក់ឌុបនេះ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១នេះ។
លោកបណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន បានលើកឡើងថា សម្រាប់ព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងជម្ងឺកូវីដ-១៩បានល្អប្រសើរ ដោយសារតែប្រជាពលរដ្ឋទាំងអស់ ត្រូវបានចាក់វ៉ាក់សាំងប្រមាណជា៩០ភាគរយ ហើយក្នុងចំនួននេះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សស្ទើរតែ១០០ភាគរយ ហើយដែរ ដែលបានចាក់បាក់សាំងការពារ ជំងឺកូវីដ-១៩ ។ កត្តាទាំងនេះ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា របស់យើងដំណើរការទៅដោយប្រក្រតី មិនមានអ្វីដែលជាការរាំងស្ទះនោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏យើងនៅតែតម្រូវឲ្យអនុវត្តនូវវិធាន របស់ក្រសួងសុខាភិបាលពិសេស គឺការអនុវត្ត៣កុំនិង៣ការពាររបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។។
លោកបណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន បានបន្តទៀតថា អ្វីដែរមិនមានហានិភ័យនោះ គឺយើងមានខ្សែក្រវ៉ាត់ការពារគ្រប់គ្រាន់ ក្នុងនោះខ្សែក្រវ៉ាត់ទី
មួយគឺយើងបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ បានស្ទើតែ១០០% ខ្សែក្រវ៉ាត់ទី២ យើងបន្តពាក់ម៉ាស គ្រប់គ្នានិងគ្រប់ពេលនិងទី៣ យើងបានលាងដៃជាមួយសាប៊ូ អាកុល ជែលជាប់ជាប្រចាំ ។ ខ្សែក្រវាត់ទាំងទី៣ គឺជាយ័ន្តការពារជម្ងឺកូវីដ-១៩យ៉ាងល្អប្រសើរបំផុត។
លោកបណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន បានបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នៃការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់មាន មណ្ឌលសំណេរចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់។ក្នុងចំនួននេះ មានបេក្ខជន២រូប មានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងនោះ មានម្នាក់ផ្ទុកជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ពួកគាត់ជាកីឡាករ ការ៉ាត់តេដូមកពីប្រទេស កាហ្សាស្ថាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ពួកគាត់ទាំងពីរនាក់ នៅតែទទួលបានការប្រលងបាក់ឌុបនេះផងដែរ ។តែយើងបានដាក់ពួកគាត់ អោយនៅដាច់ដោយឡែកពីគេឯង គឺអោយពួកគាត់ប្រឡង នៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩នៃ មជ្ឈមណ្ឌលព្យាបាលជំងឺរបេង ជាមួយនឹងការយកចិត្តទុក ដាក់ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ ។
លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងកាលពីពេលថ្មីៗនេះហើយថា សម្រាប់ការប្រឡងបាក់ឌុប នៅថ្ងៃចន្ទទី២៧ និង២៨ធ្នូឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ មានមណ្ឌលប្រលងចំនួន ២៨ មណ្ឌល មាន៨៤០បន្ទប់និងមាន បេក្ខជនប្រលងចំនួន២០៧៥៤នាក់ ៕

អត្ថបទដែលជាប់ទាក់ទង