ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈបញ្ជាការឯកភាព ខណ្ឌចំការមន ចុះពិនិត្យតាមមណ្ឌលប្រឡង មធ្យមសិក្សាទុតិយភូមិ និមួយៗក្នុងមូលដ្ឋាន..!

51

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌចំការមននៃរាជធានីភ្នំពេញ ដោយបានដឹកនាំកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាព ខណ្ឌចុះទៅត្រួតពិនិត្យ និង ពង្រឹងលើការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយនៅតាម មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និមួយៗនៅ ក្នងមូលដ្ឋានខណ្ឌចំការមន នៃរាជធានីភ្នំពេញពោល គឺមណ្ឌលវិទ្យាល័យទួលទំពូង, មណ្ឌលវិទ្យាល័យបឹងត្របែក និង មណ្ឌលវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវផងដែរ។
លោកអភិបាលខណ្ឌចំការមនបាន មានមតិលើកឡងថាការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃនេះ គឺប្រព្រឹត្តទៅដោយរលូន ហើយការប្រឡង គឺមានរយៈពេល ០២ថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។

ហើយក្នុងនោះលោកអភិបាលខណ្ឌចំការមន បានស្នើទៅដល់កម្លាំង សមត្ថកិច្ចដែលឈរជើង យាមកាមការពារនៅតាម មណ្ឌលប្រឡងនិមួយៗ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងាររបស់ខ្លួន ចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី២ ដែលជាថ្ងៃប្រឡងបញ្ចប់ នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាឆ្នាំនេះពោល គឺចុងឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង