ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លង​ចរន្ត​អគ្គី​ស​នី​ បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង​ ដោយ​បំផ្លាញ​អស់ទាំង​ស្រុង​

30

​ភ្នំពេញ​ ៖​ គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​ ដោយសារ​តែ​ការ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ បាន​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ មួយ​កន្លែង​ និង​សម្ភារៈ​អស់ទាំង​ស្រុង​ នា​វេលា​ម៉ោង​ ១១​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២១​ មាន​ករណី​គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ ស្ថិត​នៅ​ត្រង់​ចំណុច​ផ្លូវ​បេតុង​ ក្រុម​២​ ភូមិ​ស្ពានថ្ម​ សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ទីតាំង​ខាង​លេ​ី​មានឈ្មោះ​ ប៉េ​ត​ ផល្លា​ ភេទ​ស្រី​ អាយុ​៦១​ឆ្នាំ​ មុខរបរ​ កសិករ​ ។​ ចំពោះ​មូលហេតុ​ នៃ​ការ​ឆាបឆេះ​ បណ្តាល​មក​ពី​ការ​ ឆ្លង​ចរន្ត​អគ្គី​ស​នី​ ។​

ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ បណ្តាល​ឲ្យ​ឆាបឆេះ​ថ្ម​ក្រោម​លើ​ឈើ​ ទំហំ​ ៨​ម៉ែត្រ​ x​ ៦​ម៉ែត្រ​ អស់ទាំង​ស្រុង​ និង​ពុំ​បណ្តាល​ឲ្យ​រាលដាល​ដល់​ផ្ទះ​ក្បែរ​ខាង​ឡើយ​។​

សម្រាប់​ប្រតិបត្តិការ​សង្គ្រោះ​វិញ​ កម្លាំង​ជំនាញ​ បាន​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​ ចំនួន​ ៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ៣​ឡាន​ ស្មើរ​នឹង​ ១២​ម៉ែត្រគូប​ និង​រថយន្ត​ជំនួយ​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ ស្រា​បៀរ​កម្ពុជា​ ចំនួន​ ១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ១​ឡាន​ សើ្ម​នឹង​៦​ម៉ែត្រគូប​ ទើប​រលត់​ទាំងស្រុង​ នៅ​វេលា​ម៉ោង​ ១២​និង​០០​នាទី​នា​ថ្ងៃ​ដដែល​ ៕

អត្ថបទដែលជាប់ទាក់ទង