ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអត្តពលិកបាល់បោះចូលរួមការប្រកួតយុវជន IBF Youth Leader Cup នៅឥណ្ឌូនេស៊ី

101

​ភ្នំពេញ៖ក្រុមបាល់បោះកម្ពុជាមួយក្រុមបានធ្វើដំណើរទៅកាន់កោះបាលីនៃប្រទេសឥណ្ឌូនេស៊ីហើយដើម្បីចូលមប្រកួតក្នុងព្រឹត្តិការណ៍ IBF Youth Leader Cupនៅទីនោះ ។

​មុនពេលចេញដំណើរលោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបានជួប សំណេះសំណាលព្រមទាំងជូនពរដល់ក្រុម
អត្តពលិករបស់កម្ពុជាឲ្យជួប សំណាងល្អនៅក្នុងការប្រកួតនេះ ។

​សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់បោះ៣នាក់ទល់នាក់នៃពានរង្វាន់យុវជន IBF Youth Leader Cup នេះគឺជាព្រឹត្តិការណ៍មួយ ដែលលេងដើម្បីជាការរំលែកបទ ពិសោធន៍ដល់គ្នាទៅវិញទៅ មករវាងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ការប្រកួតក្នុងក្របខ័ណ្ឌយុវជនវ័យក្មេងនេះ គឺលេងតែម្ខាង៣នាក់ប៉ុណ្ណោះ ហើយព្រឹត្តិការណ៍នេះនឹងបញ្ចប់នៅថ្ងៃទី១០កញ្ញា ។

​ការប្រកួតជាលក្ខណៈចម្រុះគ្នារវាងយុវជន និង យុវនារីនោះកម្ពុជា បានបញ្ជូនកីឡាករ២រូប និង កីឡាការិនី២រូបទៅចូលរួមប្រកួត ។ការប្រកួតមិនសង្កត់ធ្ងន់ទៅលើជ័យជំនះ នោះទេតែវាជាព្រឹត្តិការណ៍ សម្រាប់អត្តពលិកក្នុងតំបន់ចែករំលែកនូវវប្បធម៌ របស់ប្រទេសខ្លួនបង្ហាញគ្នាទៅវិញទៅមក ៕

អត្ថបទដែលជាប់ទាក់ទង