ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពប្រឆាំងអំពើពុករលួយ ចាប់និងបញ្ជូនខ្លួន មន្រ្តីរាជការ នគរបាល ចំនួន៨ករណី ទៅតុលាការ

394

 

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍ ករណីមួយចំនួន ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយបានចាប់ និងបញ្ជូនខ្លួន មន្រ្តីរាជការ នគរបាល និងឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំងបានកាន់កាប់ និងទន្ទ្រានដីចំនួន ៣៨ទីតាំងលើដីព្រៃលិចទឹកតំបន់៣ជុំវិញបឹងទន្លេសាប , ករណី ឈ្មោះ ទី ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និង ឈ្មោះ ជាង សុខអេង អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក មន្ទីរសុខាភិបាលខេត្តក្រចេះ បានទារ និងទទួលប្រាក់ពីបេក្ខជន ក្នុងការជ្រើសរើសឱ្យចូលក្របខណ្ឌមន្ត្រីសុខាភិបាលខេត្តក្រចេះ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានចេញសេចក្តីជូនដំណឹង ស្តីពី ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំលើកទី៧ អាណត្តិទី៣ របស់ខ្លួន ដោយមានវត្តមានសរុបចំនួន ៩រូប លើ ១១រូប ក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍ ករណីមួយចំនួន ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដូចជា៖

១. ករណី ឈ្មោះ ហ៊ឹម ភាព ក្លែងឈ្មោះជាថ្នាក់ដឹកនាំ អង្គភាពប្រឆាំងអំពើពុករលួយ ជំរិតទារលុយពីមន្ត្រីមួយចំនួន រាប់ទាំងថ្នាក់ដឹកនាំមួយចំនួននៅខេត្តក្រចេះផង (បានបញ្ជូនទៅតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១)។

២. ករណី នាយកសាលាបឋមសិក្សា អ៊ុំ សេដ្ឋី ក្លែងឈ្មោះជាជំនួយការឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជំរិតទារប្រាក់ពីនាយករង និងគ្រូបង្រៀនរបស់ខ្លួន ពីប្រាំរយ ទៅរាប់ពាន់ដុល្លារ ជាច្រើននាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានទារប្រាក់ និងបានការអនុញ្ញាត ពីតុលាការប្រគល់ជូនអ្នករងគ្រោះវិញ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនឈោ្មះនេះ ទៅតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

៣. ករណី ខេត្តក្រចេះ ឈ្មោះ ទី ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និង ឈ្មោះ ជាង សុខអេង អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក មន្ទីរសុខាភិបាលខេត្តក្រចេះ បានទារ និងទទួលប្រាក់ពីបេក្ខជន ដែលមានគ្រប់លក្ខណៈសម្បត្តិក្នុងការ ជ្រើសរើសឱ្យចូលក្របខណ្ឌមន្ត្រីសុខាភិបាលខេត្តក្រចេះ។ អង្គភាពប្រឆាំងអំពើពុក រលួយបានរកឃើញប្រាក់ ដែលឈ្មោះទាំងនេះបានទា និងទទួលក្នុងចំណោមបេក្ខជន ១២៩នាក់ ចំនួន ៧៤ម៉ឺនដុល្លាអាមេរិក។ ដោយបានការអនុញ្ញាតភ្លាមៗពីតុលាការ ខេត្តក្រចេះ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រគល់លុយជូនដល់ជនរងគ្រោះជាបន្ទាន់ ព្រោះអស់រយៈពេល ៥-៦ខែ ដែលបង់ការប្រាក់ ដែលបេក្ខជនភាគច្រើនបាន បុលខ្ចីពីធនាគារ និងពីអ្នកចងការប្រាក់ ជាបន្ទុកធ្ងន់ធ្ងរណាស់។ អង្គភាពប្រឆាំងអំពើ ពុករលួយបានបញ្ជូនជនល្មើសទាំងពីរនេះ ទៅតុលាការខេត្តក្រចេះ នៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១។

៤. ករណី កោះរ៉ុង (អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ចូនរបាយការណ៍ជូនតុលាការ ខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១)។

៥. ករណី គាស់ក្រឡ (អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនរបាយការណ៍ជូនតុលាការ រាជធានីភ្នំពេញរួចហើយ)។

៦. ករណី ចាន់យ៉ត អតីតសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាប្រធានគណបក្សនគរប្រជាធិបតេយ្យ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូន របាយការណ៍កោសល្យវិច័យ ជូនតុលាការខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

៧. ករណី វរសេនីយ៍ គង់ វណ្ណៈ នាយរងការិយាល័យរៀបចំសំណុំរឿង និងយុត្តិធម៌ នៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) និងបក្សពួក ដែលបានទារប្រាក់ពី មូលដ្ឋានសិប្បកម្មមួយចំនួន បានបញ្ជូនទៅតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១)។

៩. ករណី ប៉ះពាល់លើដីព្រៃលិចទឹកតំបន់៣ជុំវិញបឹងទន្លេសាប នៅខេត្តទាំង៦៖ ករណី វរសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នគរបាលខេត្តកំពង់ឆ្នាំង និងឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ដែលជាប់បទល្មើស (១) បំផ្លាញដោយចេតនា និងគ បំបាត់ដោយទុច្ចរិត (២) ឈូសឆាយ និងហ៊ុំព័ទ្ធដីព្រៃលិចទឹក (៣) បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ចំណែកឯឈ្មោះ ស៊ុំ សុជាតិ នៅត្រូវរងនូវបទល្មើសថែមមួយទៀតគឺ បទសម្អាតប្រាក់។

– ឧត្តមសេនីយ៍ស្នងការរង ស៊ុំ សុជាតិ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថា បានកាន់កាប់ និងទន្ទ្រានដីចំនួន ៣៨ទីតាំង មានទំហំជិត ១០០០ ហិកតា (៩៥២,០២ហិកតា) (ឈ្មោះនេះបានធ្វើលិខិតប្រគល់ដីជូនរដ្ឋវិញចំនួន ៦៧៨ហិកតា)។ ស៊ុំ សុជាតិ បានលក់ដីព្រៃលិចទឹកតំបន់៣ ចំនួន៨លើក បានលុយជាង៥១ម៉ឺនដុល្លារ។

១. និងករណីមួយចំនួនទៀត ដែលកំពុងដំណើរការ។

ឯកឧត្តម តុប សំ ប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្នុងឆ្នាំ២០២១នេះ ទោះបីជួបបញ្ហាជំងឺកូវីដ-១៩ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សូមវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែង អនុវត្តការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយបានគោរពតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល អនុវត្តការងារ តាមក្រុមតូចៗ ផ្លាស់វេនគ្នា និងតាមអនឡាញ (Online)យ៉ាងសកម្មលើគ្រប់រូបភាព ទាំងវិស័យសាធារណៈ ឯកជន និងកិច្ចសហការអន្តរជាតិ ពង្រឹងការអនុវត្តអភិក្រមទាំង ៥ និងអនុសាសន៍ថ្មីៗ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី រួមចំណែកកាត់បន្ថយអំពើពុករលួយ ពង្រឹងសុចរិតភាព បង្កើនប្រាក់ចំណូលជាតិ និង ជំនឿទុកចិត្តពីប្រជាជន មហាជនមកលើភាពស្អាតស្អំនៃរដ្ឋបាលសាធារណៈ និងរាជរដ្ឋាភិបាលដែល ដឹកនាំដោយសម្ដេចតេជោ នាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង