ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីចូលរួមគាំទ្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ធនាគារប្រៃសណីយ៍កម្ពុជា បានបោះទុន វិនិយោគ១០ លានដុល្លារ

51

 

ភ្នំពេញ៖ បន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសឡើងវិញ ក្នុងបរិបទ ជំងឺកូវិដ-១៩ តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច
អគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានបើកទូលាយ ដល់វិស័យឯកជន មកបណ្ដាក់ទុន ដោយសេរី នៅកម្ពុជាជាក់ស្ដែង ធនាគារ ប្រៃសណីយ៍កម្ពុជា បានបោះទុនវិនិយោគ១០ លានដុល្លារ លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដាល ។

នេះបើតាមការ បញ្ជាក់ឲ្យដឹងពី លោក ឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង ក្រុមហ៊ុន Cambodia Airport Investment (CAIC)
និងលោក តូច ចៅចេក. ប្រធាន នាយកប្រតិបត្តិ ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងពិធីចុះហត្ថលេខាព្រមព្រៀង រួមគ្នា វិនិយោគទឹកប្រាក់ចំនួន ១០លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់អាកាសយាន ដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណះ បុគ្គល)។

ដោយមានការចូលរួមពីលោកឧកញ៉ា
ពុង ឃាវសែ នាយកក្រុមហ៊ុនOCIC នៅរសៀលថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២១ នៅអគារពាណិជ្ជកម្ម កាណាឌីយ៉ា។

លោក ឆារស៍ វ៉ាន់ Charles Vann បាន បញ្ជាក់ថា៖ ទឹកប្រាក់វិនិយោគដែលទទួលបាន ពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្ន សម្រេចបាន 28% ត្រូវនឹងទឹកប្រាក់សរុប375 លានដុល្លារអាមេរិច(ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល (tenor) ៣ ឆ្នាំ ហើយត្រូវបានធានា ដោយក្រុមហ៊ុនOCIC ។

លោកបន្ដថា៖ ក្រុមហ៊ុន OCIC គឺជាក្រុម ហ៊ុន វិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើបOlympia ជាដើម។

លោក ឆារស៍ វ៉ាន់ Charles Vann បានបន្ដថា៖ CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា(RGC) ដែលតំណាង ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

លោក តូច ចៅចេក ប្រធាន នាយកប្រតិបត្ដិ ធនាគារប្រៃសណីយ៏ កម្ពុជា បានបញ្ជាក់ថា៖ ធនាគារ ប្រៃសណីយ៍កម្ពុជាក.អ ជាធនាគារពាណិជ្ជ ដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគនៅប្រទសកម្ពុជា ដែលត្រូវបានបង្កើត ឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយ ណាន់ស៊ល្យហូលឌីង។

ធនាគារមានសន្ទុះ នៃការអភិវឌ្ឍ និងរីក ចម្រើនយ៉ាងខ្លំាងគិតត្រឹមរយៈពេល ជាង ៨ឆ្នំាចុងក្រោយនេះ ដោយធនាគារមានចក្ខុវិស័យក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជាដែលផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជន គ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងនៃភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តរ៍ដល់ភាគទុនិក បុគ្គលិក និងសង្គមផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង