ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួច មានស្ថានទម្ងន់ទោស

71

តាកែវ ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២ និង ៣៥នាទី មានករណីអំពើលួច មានស្ថានទំងន់ទោស(ឆក់ទូរសព័្ទដៃ) កើតឡើងនៅចំណុច លើផ្លូវជាតិលេខ២ ស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ដែលបង្កឡើងដោយ ជនសង្ស័យចំនួន ០២ នាក់ ១/.ឈ្មោះ សយ ដាវ៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអង្គខ្ជាយខាងជើង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត និង២/.ឈ្មោះ សុខ ពុត ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិស្ដុក ឃុំសំឡាញ ស្រុកអង្គជ័យ ខេត្តកំពត ជិះម៉ូតូធុន C125 សេរី 2020 ពណ៍ខ្មៅ ពាក់ស្លាកលេខខេត្តព្រៃវែង 1Q:0159 បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាកOPPO ពីជនរងគ្រោះឈ្មោះ ចាន់ រីណា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រួចជិះគេចខ្លួន។

ក្រោយទទួលបានពត៌មានពីរជនរងគ្រោះ ដោយមានការចង្អុល បង្ហាញពី លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ និង បញ្ជាផ្ទាល់ ពី លោក វរសេនីយ៍ឯក ឆាយ កែវមុន្នី កម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកបាទី បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំត្រពាំងសាប និង ឃុំកណ្តឹង និង ប្រជាការពារពួនស្ទាក់គ្រប់ច្រកល្ហក រហូតដល់វេលាម៉ោង ១៣ និង ៣០ នាទី ថ្ងៃខែឆ្នាំដដែល កំលាំងយើងបានឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ ក្នុងព្រៃខាងជើងភូមិរកាខ្ពស់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តកែវ មកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី ។ ឯទូរសព្ទ័ដៃជនរងគ្រោះត្រូវ ជនបានសង្ស័យថា ខ្លួនបានបោះចោលបាត់ហើយ កំលាំងយើងបាន ជួយរុករកដែរ តែរកមិនឃើញ៕

អត្ថបទដែលជាប់ទាក់ទង