ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១

205

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១០០រូប។

សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកនេះបានលើកយករបៀបវារៈចំនួន៣ មកពិភាក្សា និងអនុម័ត ដែលមានដូចជា៖
១. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីសហគ្រាស ពាណិជ្ជកម្ម
២. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម
៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម មានគោលបំណងចូលរួម ចំណែកក្នុងការបន្តកំណែទម្រង់ របស់រាជរដ្ឋាភិបាលក្នុងការស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ-១៩ និងដើម្បីលើកកម្ពស់ភាព ងាយស្រួល នៃការធ្វើធុរកិច្ចនៅកម្ពុជា។ ច្បាប់នេះត្រូវបានប្រកាស ឱ្យប្រើដោយព្រះរាជក្រម តំាងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម មានគោលបំណង ជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម នៅក្នុងសម័យបច្ចេកវិទ្យា។ កន្លងមករាជរដ្ឋាភិបាលបាន កំណត់នីតិវិធីសម្រាប់ការ ចុះបញ្ជីអាជីវកម្មពាណិជ្ជកម្ម ពន្ធដារ និងការផ្តល់សេចក្តីជូនដំណឹង អំពីការបើកសហគ្រាស ដោយបានដាក់ឱ្យដំណើរការ នូវប្រព័ន្ធចុះបញ្ជីរួមតាម ថ្នាលផ្លាស់ប្តូរទិន្នន័យអនឡាញ។

តាមរយៈសេចក្តីព្រាងច្បាប់នេះ បានដកចេញនូវបុរេលក្ខខណ្ឌមួយចំនួន ដែលមិនចាំបាច់សម្រាប់ការចុះបញ្ជី និងជួយឱ្យប្រព័ន្ធ ស្វ័យប្រវត្តិកម្មដំណើរការ ទៅបានរលូននិងមានតម្លាភាព មានស្តង់ដារខ្ពស់ស្រប តាមការធ្វើធុរកិច្ចជាសាកល ព្រមទំាងលើកស្ទួយបរិយាកាស ធុរកិច្ចនៅកម្ពុជាឱ្យមាន ការសម្រួលពាណិជ្ជកម្មនិងការប្រកួតប្រជែង សំដៅរួមចំណែកស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩ និងជម្រុញកំណើនសេដ្ឋកិច្ច។

ដោយឡែក សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋកូរ៉េ នឹងក្លាយជាបទដ្ឋាន គតិយុត្តទ្វេភាគីក្នុងការ ដោះដូរពាណិជ្ជកម្មគ្នា ទៅវិញទៅមក។ តាមរយៈច្បាប់នេះ នឹងធ្វើឱ្យកសិផលកម្ពុជា មានទីផ្សារកាន់តែធំ តាមរយៈការនាំចេញ ទៅកាន់ទីផ្សារនៅ សាធារណរដ្ឋកូរ៉េ ដែលនឹងចូលរួមចំណែក ដ៍សំខាន់នៅក្នុងការ លើកម្ពស់ជីវភាព ប្រជាកសិកររបស់យើង។

សេចក្តីព្រាងច្បាប់នេះ ក៏នឹងជំរុញលំហូរ ពាណិជ្ជកម្ម និងការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ ដែលនឹងផ្តល់ប្រយោជន៍ ឱ្យគ្នាទៅវិញទៅ មកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ចនៃ ប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង ថែមទៀត ព្រមទាំងអាចបង្កើត ការងារថ្មីៗជូនប្រជាជនយើង ថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង