ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ម៉ប់ សារិន ថ្វាយព្រះពរជូនចំពោះសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ ស្ថិតក្នុងឱកាសដ៏សប្បាយរីករាយទទួលអំណរ ឆ្នាំថ្មី ឆ្នាំសាកល ២០២២

59

 

ភ្នំពេញ ៖ សូមព្រះបារមីព្រះមហារស្វតច្ឆត្រ និង វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានព្រះពរជ័យសិរីមង្គលថ្វាយសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លថ្នូរ និង សុភមង្គល ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាតថ្វាយនូវព្រះសព្ទសាធុការពរជ័យ សូមព្រះអង្គមានព្រះពលានុភាពខ្លាំងក្លា ព្រះកាយពល មាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏តជាក់ ត្រជំសុខដុមរមនាដល់ប្រជារាស្ត្រខ្មែរជាកូន ចៅ ចៅទួតរបស់ព្រះអង្គជានិច្ចនិរន្តរ៍ តរៀងទៅ ។

ក្រាបបង្គំទូលថ្វាយពី ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ភរិយា ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំជាខ្ញុំ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ភរិយា៕

អត្ថបទដែលជាប់ទាក់ទង