ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ប្រគល់ជូនគ្រួសារសព ដែលស្លាប់ ដោយសារកូវីដ-១៩ ចំនួន ១២នាក់

44

 

ភ្នំពេញ៖នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ លោក ជា ពិសី អភិបាលខណ្ឌទួលគោក ដឹកនាំលោកនាយករដ្ឋបាលខណ្ឌ និង លោក លោកស្រីចៅសង្កាត់ពាក់ព័ន្ធ នាំយក អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារសព ដែលស្លាប់ដោយសារកូវីដ-១៩ ចំនួន ១២នាក់ ។ក្នុងឱកាសនោះ គ្រួសារសព ១២ គ្រួសារ ត្រូវបានទទួលអំណោយ ដោយក្នុង១គ្រួសារៗ ទទួលបានថវិកាចំនួន ២,០០០,០០០ រៀល អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ និងថ្នាំ០២កញ្ចប់ ៕

អត្ថបទដែលជាប់ទាក់ទង