ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួននគរបាលម្នាក់ និងបក្ខពួក បន្ទាប់ពីធ្វើសកម្មភាព យកកាំភ្លើងបាញ់ឡើលើ កំដរការអផ្សុក ឆ្លងឆ្នាំថ្មី

310

 

ខេត្តកណ្តាល​ ៖ នគរបាលស្រុកល្វាឯម​ បានឃាត់ខ្លួនជនសង្ស័យពីរនាក់​ ក្នុងនោះម្នាក់ជានគរបាល បន្ទាប់ពីធ្វើសកម្មភាពយកកាំភ្លើងបាញ់ឡើលើ កំដរការអផ្សុក ឆ្លងឆ្នាំថ្មី កាលពីវេលាម៉ោង ២២និង៥០នាទីយប់​ ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១​ នៅចំណុចមុខស្ថានីយប្រេងរបស់ឈ្មោះម៉ាន់ ពិសី ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។

នគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះផាន់ ហ៊ុយហាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាល ទីលំនៅផ្ទះលេខ៨២ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២ឈ្មោះម៉ៅជីវិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ មានទីលំនៅផ្ទះលេខ២៩ ភូមិ៦ សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នគរបាលបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់បាន ធ្វើដំណើរតាមរថយន្តមួយគ្រឿង ម៉ាកLexus RX400h ពាក់ផ្លាកលេខ ភ្នំពេញ 2AB 5368 មានក្មេងរួមដំណើរចំនួនពីរនាក់ មកពីកម្មវិធីឆ្លងឆ្នាំនៅចំណុចដីឡូតិ៍ភូមិព្រែករៃ ឃុំព្រែករៃស្រុកល្វាឯម ខេត្តកណ្ដាល ដោយឈ្មោះផាន់ ហ៊ុយហាក់ ជាអ្នកបើកបរពេលមក ដល់ចំណុចកើតហេតុប្រជាពលរដ្ឋដែលជាម្ចាស់ ស្ថាននីយប្រេងបាន ឃើញរថយន្តជនសង្ស័យ បាញ់កាំភ្លើងចំនួនពីរគ្រាប់ឡើងលើហើយ ក៏បានទូរស័ព្ទរាយការណ៍ មកសមត្ថកិច្ចក្រោយទទួល បានព័ត៌មានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានដាក់កម្លាំង គ្រប់បណ្ដាប៉ុស្តិ៍តាមដងផ្លូវ ដើម្បីឃាត់ រថយន្តមួយគ្រឿង របស់ជនសង្ស័យនេះ ។

ពេលរថយន្តជនសង្ស័យ មកដល់ចំណុចជិតស្ពានព្រែកដូនកឹមបាន ឃើញរថយន្តស៊ីរ៉ែនរបស់សមត្ថកិច្ច ក៏បត់រថយន្តត្រឡប់ក្រោយវិញបើកគេច សមត្ថកិច្ចក៏បានបើករថយន្ដដេញតាមរហូត មកដល់ចំណុចផ្លូវបេតុងក្នុង ភូមិពាមតាឯកដល់ផ្លូវទាល់ទើប រថយន្តជនសង្ស័យមិន អាចបន្តទៅមុខរួចក៏ឈប់នៅទីនោះ សមត្ថកិច្ចបាន ត្រួតពិនិត្យក្នុងរថយន្តពុំឃើញអាវុធឡើយ ​ហើយបាននាំ ជនសង្ស័យមកសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ម៉ៅ ជីវិន បានសារភាពថា គេពិតជា បានបាញ់អាវុធខ្លីចំនួន០២គ្រាប់ឡើង ទៅលើចេញពីក្នុងឡានកំពុង បើកនៅចំណុចមុខស្ថានីយ៍ប្រេង អាវុធខ្លីនេះជាអាវុធរបស់ខ្លួនគេ ផ្ទាល់ដែបានទិញពីមនុស្សម្នាក់ មិនស្គាល់ឈ្មោះ ហើយរថយន្តរបស់ គេបានបើកសំដៅ​ ទៅកំពុងចម្លងអរិយក្សត្រ ។

ក្នុងពេលនៅដែល បានពិនិត្យជាតិអាកុលទៅ លើជនសង្ស័យឈ្មោះ ផាន់ ហ៊ុយហាក់ ដែលជាអ្នកបើករថយន្ត មានជាតិអាកុលចំនួន 0.092Mg/L ។
បច្ចុប្បន្ននេះ​ ជនសង្ស័យត្រូវបាននាំមក អធិការដ្ឋាននគរបាលស្រុកល្វាឯម បន្តចាត់ការតាមនីតិវិធី​ ៕​

អត្ថបទដែលជាប់ទាក់ទង