ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និស្សិតស្រីម្នាក់ជិះម៉ូតូដួលបោកក្បាលស្លាប់ក្នុងថ្លុងឈាមសង្ស័យរថយន្តបេីកកៀរ

100

ភ្នំពេញ ៖ និស្សិតស្រីម្នាក់បែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្លុងឈាមខណៈដែលនាងបេីកបរម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FA-១៣៣៥តាមដងផ្លូវ ហើយបានជួបជួបគ្រោះថ្នាក់ចរាចរណ៍នោះ។ តែគេមិនដឹងថានាងត្រូវបាន
រថយន្តបើកកៀរនោះទេ។
   ហេតុការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ ២០១៨នៅចំណុចមុខក្រុមហ៊ុនហុងដាលក់ម៉ូតូ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
     សពនារីរងគ្រោះស្គាល់ ឈ្មោះ លី សៀហ្វុង អាយុ ១៨ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ១៤៥ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅដោយជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FA-១៣៣៥បានស្លាប់នៅកន្លែងកេីតហេតុ ។
បុរសម្នាក់ឈ្មោះ តាត សុខលី អាយុ ៤១ឆ្នាំ បានអាះអាងជាឱពុកសពនារីរងគ្រោះដោយទទួលបានព័ត៍មាន តាមរយះទូរស័ព្ទកូនស្រីដែលសមត្ថកិច្ចតេមកប្រាប់ ហេីយគាត់បានប្រាប់បច្ចុប្បន្នកូនស្រីគាត់មុខរបរជានិស្សិតផង និងប្រកបការងារឯកជនផង ហេីយមិនដឹងមូលហេតុអ្វីបានជួបគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ស្លាប់យ៉ាងអាណោចអាធម៌បែបនេះ ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ដោយមានគ្រោះថ្នាក់ចរាចរណ៍នារីរងគ្រោះ បែកក្បាលស្លាប់ក្នុងថ្លុងឈាមជិះម៉ូតូម៉ាកស្កុបពី ដោយបេីកតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូង មកជេីងលុះមកដល់ចំណុចខាងលេីមិនដឹងថា ប៉ះជាមួយអ្វីបណ្ដាលអោយនារីគ្រោះ ដួលបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ហេីយមិនដឹងថា អ្នកបង្កជាអ្នកបេីកកម៉ូតូឬរថយន្ ដោយសារគ្មានវត្ថុតាងនៅកន្លែងកេីតហេតុ ក្រោយកេីតហេតុសពបានប្រគល់អោយ ឱពុកក្មេងស្រីរងគ្រោះដេីម្បីយកធ្វេីបុណ្យតាមប្រពៃណី ដោយដាក់រថយន្តដឹកសពយកទៅផ្ទះ ៕
អត្ថបទដែលជាប់ទាក់ទង