ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ជ័យលាភីមេដាយមាស កីឡាប៉េតង់ ជើងឯកពិភពលោក នឹងទទួលរង្វាន់ ពីសម្ដេចតេជោនៅព្រឹកថ្ងៃទី៥ធ្នូ

70

ភ្នំពេញ៖ ព្រឹកថ្ងៃទី៥មករាស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្ត ដល់ម្ចាស់ជ័យលាភីមេដាយមាស កីឡាប៉េតង់ជើងឯកពិភពលោក នៅវិមានសន្តិភាព ។

ម្ចាស់មេដាយមាស កីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១គឺកីឡាការិនីអ៊ុកស្រីមុំ ដែលនេះជាគំរូមួយ សម្រាប់លើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីខិតខំប្រឹងប្រែង ហ្វឹកហាត់ដើម្បីដណ្តើមបានមេដាយមាស ដែលជាសមិទ្ធផលជោគជ័យ ដ៏ធំធេងនិងជាគំរូដឹកមុខជំរុញឲ្យ
អត្តពលិកជម្រើសជាតិ ដាក់ទិសដៅអភិវឌ្ឍសមត្ថភាព ដណ្តើមមេដាយមាស កម្រិតអន្តរជាតិ និងក្លាយជាវីរកីឡាករ កីឡាការិនីទាំងអស់គ្នា សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ ម្ចាស់ផ្ទះ អេស្ប៉ាញ បានរៀបចំការប្រកួត ៣ផ្នែក គឺផ្នែកនារី ផ្នែកបុរស និងយុវជន ប៉ុន្តែកម្ពុជា មិនបានបញ្ជូនកីឡាករផ្នែកយុវជនទៅចូលរួមនោះទេ។ ជាលទ្ធផល កម្ពុជាដណ្តើមបានមេដាយមាស ផ្នែកនារី លើវិញ្ញាសាវាយយកពិន្ទុ ដោយកីឡាការិនី អ៊ុក ស្រីមុំ ។

កាលពីឆ្នាំ២០១៧កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាស ១គ្រឿង ពីការប្រកួតជើងឯកពិភពលោក នៅប្រទេសប៊ែលហ្ស៊ិក។ មេដាយមាស ឆ្នាំ២០២១ គឺជាមេដាយមាសទី៥របស់កម្ពុជា លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីមេដាយមាស ៤ជំនាន់ជាប់ៗគ្នារបស់វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះ ក្នុងឆ្នាំ២០១៣ នៅបារំាង ឆ្នាំ២០១៥ នៅថៃ ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។

កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាស លើវិញ្ញាសាវាយយកពិន្ទុ ពីការប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ ពីថ្ងៃទី១២ដល់១៤ខែវិច្ឆិកា បានធ្វើដំណើរវិលត្រឡប់មក ដល់មាតុប្រទេសវិញដោយ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីស្ថាប័នពាក់ព័ន្ធកីឡា ជាពិសេសទទួលបាន ការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយរៀបចំក្បួនដង្ហែរអម ដោយម៉ូតូសយ៉ាងអធិកអធម ទៀតផងផង ៕

អត្ថបទដែលជាប់ទាក់ទង