ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខកីឡាក្រសួងមហាផ្ទៃ ផ្ដល់រង្វាន់លើកទឹកចិត្ត ដល់អ្នកប្រដាល់សកលរបស់ខ្លួន ដែលឈ្នះមេដាយ ក្នុងការប្រកួតជើងឯកជាតិ

47

ភ្នំពេញ៖លោកវរសេនីយ៍គង់ ចាន់ធីណាអគ្គលេខាធិការសមាគមកីឡា ប្រដាល់ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាលោក
ឧត្តមសេនីយ៍ឯកបណ្ឌិតជា ប៊ុនហេងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡានគរបាលក្រសួងមហាផ្ទៃនិងជាប្រធានអង្គភាព
កីឡាក្រសួងមហាផ្ទៃបាន ឧបត្ថម្ភថវិកាដល់កីឡាករ កីឡាការិនីប្រដាល់សកល ដែលខិតខំប្រជែងដណ្ដើមមេដាយ បានចំនួន១៤គ្រឿងជូន
សមាគមរបស់ខ្លួនក្នុង ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១កន្លងមក។

លោកបានបន្តថាការប្រកួត ជើងឯកខាងលើនេះ កីឡាករដណ្តើមបានមេដាយមាស ចំនួន២គ្រឿងដោយម្នាក់ៗទទួលបានថវិកាលើកទឹកចិត្ត ៤០ម៉ឺនរៀល មេដាយប្រាក់៦គ្រឿង ដោយម្នាក់ៗ ២០ម៉ឺនរៀល និងមេដាយសំរឹទ្ធិ ៦គ្រឿង ម្នាក់ៗ១០ម៉ឺនដែលជាប្រាក់រង្វាន់ លើកទឹកចិត្តរបស់អង្គភាពកីឡាក្រសួងមហាផ្ទៃ។

សមម្រាប់ព្រឹត្តិការណ៍ការប្រកួត កីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១រៀបចំ ដោយសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា សមាគមកីឡាប្រដាល់ ក្រសួងមហាផ្ទៃ បានបញ្ជូនក្លិបចំនួន១១ក្លិប ដណ្ដើមមេដាយ បានចំនួន១៤គ្រឿង។ ក្លិបចូលរួមលោកបណ្ឌិត ជា ប៊ុនហេង ក៏បានឧបត្ថម្ភដល់ក្លិប ចំណុះឲ្យក្រសួងមហាផ្ទៃ ចំនួន ១១ក្លិប ក្នុង មួយក្លិបៗទទួលបាន អង្ករ១ប៉ាវ មី ២កេះ ត្រីខ២យួរ ទឹកត្រី១យូរ ទឹកស៊ីអ៉ីវ១យួរ និងថវិកា១០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង