ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធវាយកូនឃ្លីលើតុ បញ្ជ្រាបចំណេះដឹង ដល់សិស្សានុសិស្សនៅ ខេត្តសៀមរាប

50

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបញ្ជ្រាប នូវចំណេះដឹងតាម រយៈការបណ្ដុះបណ្ដាល គ្រូបង្វឹកកម្រិតមូលដ្ឋានដល់
ខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះ មានសិក្ខាកាម ចូលរួមចំនួន២៧នាក់ ។
តាមពិតវគ្គនេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី២មករាមកម្ល៉េះ ដែលគ្រោងនឹងបញ្ចប់ នៅថ្ងៃទី៦មករា២០២២ ។

លោកស៊ុន សុទ្ធារិទ្ធអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើកម្ពុជា មានប្រសាសន៍ថាវគ្គនេះប្រៀបបីដូចជាការបញ្ជ្រាប និង ផ្សព្វផ្សាយដើម្បីឲ្យសិស្សានុសិស្សបាន
ស្គាល់ថាតើអ្វីទៅ ជាកីឡាវាយកូនឃ្លីលើតុ ព្រោះមានអ្នកខ្លះមិន ទាន់ស្គាល់នៅឡើយ មិនតែប៉ុណ្ណោះ តើប្រភេទកីឡាវាយកូនឃ្លីលើតុនេះបាន
ផ្ដល់ប្រយោជន៍អ្វីខ្លះ ដល់សុខភាព ។

លោកបន្តថាជាមួយនឹងគោលបំណង ដើម្បីបណ្ដុះកីឡាករ ក្មេងៗនៅតាមបណ្ដា សាលាជុំវិញខេត្តសៀមរាប នោះសហព័ន្ធក៏ត្រូវ
ការស្វែងរកក្មេងៗជំនាន់ក្រោយ ឲ្យបានច្រើនដើម្បីជាថ្នាលសម្រាប់បន្តវេន ព្រោះកីឡាមិនអាចគ្មាន អ្នកបន្តវេនបាននោះទេគឺត្រូវតែមានរលក
ក្រោយដើម្បីមកជំនួសរលកមុខ ។

សិក្ខាកាមដែលចូលរួមក្នុងវគ្គនេះ គេនឹងបានដឹងពីប្រវត្តិ នៃកីឡាវាយកូនឃ្លីលើតុអន្តរជាតិ និងជាតិគេនឹងបានដឹងពីច្បាប់ វាយកូនឃ្លីលើតុ និង ច្បាប់នៃការប្រកួត ។វិធីកំដៅសាច់ដុំ និងបន្ធូរសាច់ដុំ រួមជាមួយរបៀបកាន់រ៉ាកែត និងជំហរប្រុងប្រៀបនេះជាការសិក្សាអំពីទ្រឹស្ដី ។
ចំពោះការអនុវត្តន៍លើទីលានវិញនោះ គេនឹងដឹងពីបច្ចេកទេសវាយស្ដាំដៃ អូស និង ទប់ (ផ្លា)ស្ដាំដៃ ។ បច្ចេកទេសវាយឆ្វេងដៃអូស
និង ទប់(ផ្លា)ឆ្វេងដៃ ។បច្ចេកទេស នៃការបើកសេវ៉ា ការទទួលសេវ៉ា និង ចាក់ កឹបបាល់ ។
កីឡាវាយកូនឃ្លីលើតុ គឺជាប្រភេទកីឡាម្យ៉ាងដែល ទាមទារឲ្យអត្តពលិកមិនត្រឹម តែមានភាពរហ័សរហួន តែចលនាប៉ុណ្ណោះទេតែ
ត្រូវរហ័សទាំភ្នែក មានភាពវាងវៃព្រមទាំង ស្គាល់នូវអត្តចរឹក គូប្រកួតទៀតផង ។សូមបញ្ជាក់ថានេះជាវគ្គមូលដ្ឋាន មែនតែនៅពេលបញ្ចប់វគ្គ
សិក្ខាកាមទាំងអស់សុទ្ធតែបាន ទទួលនូវវិញ្ញាបនប័ត្រ ដែលបញ្ជាក់ពីការចូលរួម ៕

អត្ថបទដែលជាប់ទាក់ទង