ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខរដ្ឋាភិបាលកម្ពុជាស្នើ ដាក់បញ្ចូលកីឡាតេក្វាន់ដូ ITF ចូលកីឡាអូឡាំពិកអន្តរជាតិ

54

ភ្នំពេញ៖ ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្ យគណៈកម្មការអូឡាំពិកអន្តរជាតិ ដាក់បញ្ចូលកីឡាតេក្វាន់ដូ របស់កូរ៉េខាងជើង ចូលក្នុងកីឡាអូឡាំពិកអន្តរជាតិ ដើម្បីជាការលើកទឹកចិត្ត ឲ្យមានការបង្រួបបង្រួមជាតិ នៅក្នុងឧបទ្វីបកូរ៉េ ព្រោះបច្ចុប្បន្ន មាន WT(World Taekwondo) របស់កូរ៉េខាងត្បូង និង ITF(International Taekwondo Federation) របស់កូរ៉េខាងជើង។

សម្ដេចស្នើបែបនេះ នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើម បានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់ នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២
សម្ដេចតេជោ គិតថា សម្រាប់ផ្នែកអ្នកនយោបាយ ដូចជាប្រធានាធិបតីកូរ៉េខាងត្បូង មុននឹងដាច់អាណត្តិ គឺខិតខំដើម្បីឱ្យមាន កិច្ចព្រមព្រៀងសម្របសម្រួល ជាមួយកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ដូច្នេះយើងដែលជាអ្នកក្រៅ ចង់ឃើញឧបទ្វីបកូរ៉េ មានសុខសន្តិភាព គួរគាំទ្រឲ្យកីឡារបស់កូរ៉េខាងជើង មាននៅក្នុងកីឡាអូឡាំពិកអន្តរជាតិ ហើយយើងសង្កេតឃើញថា អាយធីអេហ្វ ដែលដឹកនាំដោយឯកឧត្តម កែវ រ៉េមី គឺជាប្រភេទ កីឡាសក្តានុពលខ្លាំង អាចដណ្តើមបានមេដាយមាស។

សូមបញ្ជាក់ថា សម្រាប់ប្រភេទកីឡាតេក្វាន់ដូ ITF នេះកម្ពុជាមាន សក្ដានុពលខ្លាំងមែនទែន ។នៅក្នុងការប្រកួតជើងឯកពិភពលោក
នាឆ្នាំ២០១៨ នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរេខាងជើងកម្ពុជា ដណ្ដើមបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីម្ចាស់ផ្ទះ និង ឆ្នាំ២០១៩ក្នុងការប្រកួត
ជើងឯកពិភពលោក នៅប្រទេសប៊ុលហ្គារីកម្ពុជា ប្រជែងបានចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមប្រទេស ចូលរួមចំនួន៨៧ ប្រទេស។

សម្រាប់ហ្គេមឆ្នាំ២០២៣លើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រភេទកីឡាតេក្វាន់ដូ ITF នេះត្រូវបានកម្ពុជាសម្រេចដាក់ឲ្យ
មាននៅក្នុងការប្រកួត ។ជាមួយគ្នានេះឯកឧត្តមកែវ រ៉េមីដែលជាប្រធានសហព័ន្ធន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និង ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF  តំបន់អាស៊ីអាគ្នេយ៍ផងនោះ បានអះអាងថា កម្ពុជានឹងដណ្ដើម មេដាយមាសឲ្យបាន១៥គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង