ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ែន សំអន សម្ពោធ ដាក់ឲ្យប្រើប្រាស់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករំដួល ដែលមានតំលៃជាង ៤៣ម៉ឺនដុល្លារ

40

ស្វាយរៀង៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធ ដាក់ ឲ្យ ប្រើប្រាស់ អគារ ស្នាក់ការគណ បក្សប្រជាជនកម្ពុជា ដែលមានតម្លៃជាង៤៣ ម៉ឺនដុល្លារ បានមកពីជួយឧបត្ថមសប្បុរស់ជន នានា ក្នុងស្រុក នៅស្រុករំដួល ខេត្ត ស្វាយរៀង ព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ លោកស្រី បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណ:បក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ។
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ដែលបំរើឲ្យរដ្ឋបាលគណ:បក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញេលញ ។
លោកស្រី កិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនៅតាមការិយាល័យ គ.ជ.ប ដែលបានកំណត់នៅតាមមូលដ្ឋានឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ។ ព្រោះការបោះឆ្នោតនេះមានសារ:សំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ។

លោក ស្រី កិត្តិសង្គហបណ្ឌិត សុំឲ្យប្រជាជនយើង សមាជិកបក្សយើង ត្រូវចូលរួមថែក្សាសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំរបស់យើងទាំងអស់គ្នាឲ្យបានគង់វង់ ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល ។
ស្ថិតនៅក្នុងបរិបទប្រឈមនឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្សលើសកលលោក លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យប្រជាជនយើងបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និងបានជម្រុញឲ្យមូលដ្ឋាននីមួយៗត្រូវពិនិត្យ មើល ចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី១ និងជំរុញ ផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី៣ ឲ្យបានឆាប់រហ័ស ។
លោកស្រី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ស្រុករំដួល រួមជាមួយ សហការី និងអាជ្ញារធរខេត្តគ្រប់ លំដាប់ថ្នាក់ បានរួមគ្នា កសាងនូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាដ៏ស្កឹមស្កៃ រួមជាមួយនឹងការបំពាក់នូវសម្ភារៈបរិក្ខាប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធ ចំណាយថវិកាអស់ជាង៤៣ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ និងត្រូវបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ មានរយៈពេល១០ខែនិង៣ថ្ងៃ។
សមិទ្ធិផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះរួមមាន៖ អគារស្នាក់ការគណបក្ស ០១ខ្នង ទំហំ ៦៧៦ម៉ែត្រការ៉េ មានបន្ទប់ធ្វើការ០៤ បន្ទប់រង់ចាំ០១ សាលប្រជុំ០១ និងបង្គន់ អនាម័យខាងក្នុង ០៣ បន្ទប់ទឹករួម (ខាងក្រៅ) ០១ខ្នង ទំហំ ៤២,៧៥ម៉ែត្រការ៉េ រួមមាន បន្ទប់ទឹកស្ត្រី និងបុរស . មានតបណ្តាញចែកចាយទឹកក្រៅអគារ ០១កំប្លេ. ប្រព័ន្ធលូបង្ហូរទឹកភ្លៀងក្រៅអគារ.បណ្តាញអគ្គិសនីក្រៅអគារ . របងប្រវែង ២១៣ម៉ែត្រ .ក្លោងទ្វារ ស្នាក់ការ. ដងទង់ជាតិ . កសាងក្លោងទ្វារសាលាស្រុក និងសម្ភារៈបំពាក់ នៅស្នាក់ការគណបក្ស ។

បានឧបត្ថម្ភអាវយឺតគណបក្ស ២.០០០ អាវ និងមួកគណបក្ស ២.០០០មួក ប្រគល់ជូនគណៈកម្មាធិការបក្សស្រុក ឧបត្ថម្ភបេក្ខជនឈរឈ្មោះបោះឆ្នោតពេញសិទ្ធចំនួន ១៣២នាក់ មេភូមិ ៧នាក់ មណ្ឌលសុខភាព ទាំង ៤ ឧបត្ថម្ភមន្ទីរពេទ្យបង្អែកស្រុករំដួល កងកម្លាំងទាំងបីប្រភេទ កងស្ថាបនាសំណង់អាគារលេខ ៧៣ ឃុំទាំង ១០ សាលារៀនទាំង ៤ និងគណៈកម្មាធិការបក្សស្រុករំដួល សរុប ថវិកា ៤២លាន៥សែនរៀល ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង