ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មវិធីគុណតម្លៃអូឡាំពិក ថ្ងៃនេះធ្វើនៅ អនុវិទ្យាល័យច្បារអំពៅ

73

ភ្នំពេញ៖កម្មវិធីគុនតម្លៃអូឡាំពិកថ្ងៃទី៥មករានេះត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំនៅវិទ្យាល័យប៊ុនរ៉ានីច្បារអំពៅ ។

អ្នកស្រីភោគដាវីដែលជានាយិការរងវិទ្យាល័យច្បារអំពៅមានប្រសាសន៍ថាកីឡាជាវិស័យដែលនាំមកនូវសុខភាពនិងនាំឲ្យយើងមានកម្លាំងកាយមាំមួន។អ្នកស្រីបានអបអរចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានចូលមកផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិកដែលសាលាក៏មានកម្មវិធីកីឡាសម្រាប់ថ្នាក់នីមួយៗដែរ ។

អ្នកស្រីបន្តថាសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំកម្មវិធីគុណតម្លៃអូឡាំពិកនេះឡើងដើម្បីបញ្ជ្រាបចំណេះដឹងពីចលនាអូឡាំពិកនិងការផ្សព្វផ្សាយឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នៅកម្ពុជាវាជារឿងដ៏ល្អបំផុតដែលវិទ្យាល័យច្បារអំពៅ។គាំទ្រយ៉ាងអស់ពីចិត្ត ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីសិស្សានុសិស្សចូលរួមយ៉ាងច្រើនពួកគេរីករាយក្នុងការទទួលយកនូវចំណេះដឹងពីចលនាអូឡាំពិកគុណប្រយោជន៍នៃការលេងកីឡាក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាយពីដំណើររបស់កម្ពុជាឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

នេះជាបេសកកម្មមួយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលនេះជាលើកទី៥ហើយនៃយុទ្ធនាការនេះ ។អូឡាំពិកកម្ពុជា
មានគម្រោងផ្សព្វផ្សាយចំនួន៨លើកហេតុនេះសម្រាប់ឆ្នាំ២០២២នេះគឺនៅបេសកកម្មចំនួន៣លើកទៀត ។អ្វីដែលកម្ពុជាផ្សព្វផ្សាយនោះគឺ
ក្រៅពីបញ្ជ្រាបឲ្យសិស្សានុសិស្សស្វែងយល់ពីគុណតម្លៃអូឡាំពិក ស្វែងយល់ពីស៊ីហ្គេម ។

លោកប៊ុយ សុភ័ណ្ឌដែលជាវាគ្មិនមួយរូបនោះបានថ្លែងថាសម្រាប់សម្រាប់ទឹសស្លោករបស់អូឡាំពិកនោះគឺកម្ពុជាស្រស់ស្អាត កីឡានាំមកនូវសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ រួមនឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរ ។លោកញ៉ាន សុខវិសាលដែលជាវាគ្មិនមួយរូបដែរនោះបានកត់សម្គាល់ថាសិស្សានុសិស្សបានស្វែងដោយយកចិត្តទុកដាក់រួមទាំងបានបង្ហាញពីចេយនានៃការចូលរួមក្នុងសកម្មស៊ីហ្គេមទៀតផង ។

សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំកម្មវិធីគុណតម្លៃអូឡាំពិកនេះឡើងដើម្បីបញ្ជ្រាបចំណេះដឹងពីចលនាអូឡាំពិក និងការផ្សព្វផ្សាយឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
អ្នកស្រីនាយករងអះអាងថាសិស្សានុសិស្សចង់ចួលរួម ច្រើនណាស់ ប៉ុន្តែលោកបានដកចេញខ្លះ ដោយសារក្នុងបរិបទជំងឺកូវីដ-១៩ ការចូលរួមត្រូវបានកំណត់ចំនួនដើម្បីបង្ការលើបញ្ហានេះ។

លោកនាយកបានថ្លែងអំណរគុណចំពោះការបង្រៀនរបស់ក្រុមគ្រូឧទ្ទេសមកពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាហើយលោកនឹងត្រៀមសិស្សានុសិស្សទាំងអស់បានចូលរួមគាំទ្រ និងការលេងកីឡាម្នាក់ឲ្យបាន១មុខ ក្នុងដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាយើងឲ្យទទួលបានជោគជ័យទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង