ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្រឹងយន្តការអន្តរក្រសួង ត្រួតពិនិត្យសារធាតុគីមីផ្សំ នៅក្នុងកម្ពុជា

301

 

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងយន្តការអន្តរក្រសួង ត្រួតពិនិត្យសារធាតុគីមីផ្សំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងកិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅនៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួម ពីតំណាងក្រសួងស្ថាប័ន អង្គភាពជាសមាជិក អន្តរក្រសួងត្រួតពិនិត្យគីមីផ្សំគ្រឿងញៀន ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តដាក់ចេញនូវការណែនាំមួយចំនួន ដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនិងរាជធានី-ខេត្តទាំងអស់ មានដូចជា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលេខាធិការដ្ឋានយុទ្ធនាការរៀបចំផែនការ ឱ្យបានឆាប់ ក្នុងនោះត្រូវរំលេចនូវការងារភូមិឃុំសង្កាត់ ស គ្មានគ្រឿងញៀន ការងារត្រួតពិនិត្យសារធាតុគីមីផ្សំ នៅតាមបណ្តាទីតាំងពាក់ព័ន្ធនានា ការសម្អាតប្រាក់ និងប្រភពហិរញ្ញវត្ថុពាក់ព័ន្ធនឹងករណីគ្រឿងញៀនធំៗ និងរៀបចំឯកសារបទដ្ឋានគតិយុត្ត និងផ្សព្វផ្សាយ ពាក់ព័ន្ធ យន្តការ រចនាសម្ព័ន្ធ លក្ខខណ្ឌនានាដល់អ្នកពាក់ព័ន្ធពិសេសរោងចក្រ សហគ្រាស ដែលប្រើប្រាស់សារធាតុគីមី ។ ល។

សូមបញ្ជាក់ថាថ្មីនេះ កម្ពុជាបង្ក្រាបទីតាំងផលិតគ្រឿងញៀន បានពីរករណីធំៗគឺ មួយករណីនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងមួយករណីទៀត នៅភូមិរោងគោ ឃុំសំរោង ស្រុកសំរោង ខេត្តកំពង់ស្ពឺ ដែលមានសារធាតុផ្សំជាច្រើនគីឡូ។ តាមរបាយការណ៍ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចូលសារធាតុពាក់ព័ន្ធ សរុបចំនួនប្រមាណជាង២៣០១៦តោន៕

អត្ថបទដែលជាប់ទាក់ទង