ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលអ្នកឈ្នះក្នុងព្រឹត្តិការណ៍ រត់ពាក់កណ្ដាលភ្នំពេញ ម៉ារ៉ាតុងអន្តរជាតិ លើកទី៨

165

ភ្នំពេញ:ព្រឹត្តិការណ៍រត់ពាក់កណ្ដាលភ្នំពេញ ម៉ារ៉ាតុងអន្តរជាតិលើកទី៨ បានធ្វើនៅមុខព្រះបរមរាជវាំងនាព្រឹកថ្ងៃទី១៧មិថុនា ។មានអ្នកចូលរួមរត់ប្រមាណចិត៤.០០០នាក់ដែលក្នុងនោះ មានជនបរទេសមកពី៣៦ប្រទេស ។ អ្វីដែលប្លែកនាឆ្នាំនេះ គឺអ្នករត់ជាជនជាតិខ្មែរភាគច្រើនចាប់ផ្ដើមរត់ចម្ងាយឆ្ងាយ គឺលែងសូវមានអ្នករត់៣គីឡូម៉ែត្រដើម្បីជាការសប្បាយហើយ ។នេះបង្ហាញថាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេកាន់តែរឹងមាំល្អហើយ ។

ថវិកាដែលប្រមូលបានពីព្រឹត្តិការណ៍នេះ គឺសម្រាប់បម្រើក្នុងគោលដៅមនុស្សធម៌ ពិសេស គឺជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។ព្រឹត្តិការណ៍នេះក៏ធ្វើឡើង ដើម្បីគោដៅទេសចរណ៍ និង ឲ្យមហាជនចូលរួមធ្វើឲ្យ ទីក្រុងភ្នំពេញក្លាយជាទីក្រុងបៃតង ។

ចំពោះលទ្ធផលនៃការរត់នោះសម្រាប់ចម្ងាយ២១គីឡូម៉ែត្រ (ពាក់កណ្ដាលម៉ារ៉ាតុង) សម្រាប់បុរសចំណាត់ថ្នាក់លេខ ១បានទៅកីឡាករកម្ពុជាម៉ា វីរ៉ូដេលរត់ក្នុងថិរវេលា១ម៉ោង១៦នាទី៣០វិនាទី ។ លេខ ២កីឡាករជប៉ុនដែលមានសញ្ចាតិកម្ពុជាTakizaki Kunaoki ដែលរត់ក្នុងថិរវេលា១ម៉ោង១៧នាទី៥១វិនាទី ។ លេខ៣បានទៅកីឡាករជប៉ុន Homa Hiroshi ដែលរត់ក្នុងថិរវេលា១ម៉ោង១៨នាទី១៩វិនាទី ។

រត់ពាក់កណ្ដាលម៉ារ៉ាតុងនាទីលេខ ១ បានទៅកីឡាការិនីមកពីចក្រភពអង់គ្លេសHamill Jill ដែលរត់ក្នុងថិរវេលា១ម៉ោង២៩នាទី០៣វិនាទី ។ លេខ ២កីឡាការិនីជប៉ុន Sasaki Natsano រត់ក្នុថិរវេលា១ម៉ោង៣៦នាទី១៦វិនាទី ។លេខ៣បានទៅកីឡាការិនីវៀតណាមង្វៀង វ៉ូជេនដែលរត់ក្នុងថិរវេលា១ម៉ោង៤៥នាទី២៥វិនាទី ។

រត់១០គីឡូម៉ែត្របុរសលេខ ១កីឡាករបារាំងCharnet Stephane រត់ក្នុងថិរវេលា៣៤នាទី២១វិនាទី ។លេខ២ កីឡាករអេត្យូពីAndare Tam Iru រត់ក្នុងថិរវេលា៣៦នាទី៣៨វិនាទី និង លេខ ៣ កីឡាករកម្ពុជាវ៉ាន់ ភីយ៉ារត់ក្នុងថិរវេលា៣៧នាទី០១វិនាទី ។

រត់១០គីឡូម៉ែត្រនារីលេខ១កីឡាការិនីឡាវឈ្មោះLed Keo Inthakrunonរត់ក្នុងថិរវេលា៤១នាទី៣៨វិនាទី៥១ ។ លេខ ២ កីឡាការិនីកម្ពុជាបូ សំណាងរត់ក្នុងថិរវេលា៤៧នាទី០៩វិនាទី៤២ ។ ចំណាត់ថ្នាក់លេខ ៣កីឡាការិនីកម្ពុជាហេង ម៉ីជូ រត់ក្នុងថិរវេលា៤៨នាទី៥១វិនាទី៤៣ ។

រត់៣គីឡូម៉ែត្រជាលក្ខណៈកំសាន្ដបុរសលេខ ១ កីឡាករផាត សុភុតថិរវេលា៩នាទី៥៤វិនាទី លេខ ២សាតឧត្តមថិរវេលា១០នាទី០៣វិនាទី និង លេខ ៣ ប៊ុន ហុង ថិរវេលា១០នាទី៥៨វិនាទី ។ពួកគេទាំង៣រូបជាកីឡាករកម្ពុជាដូចគ្នា ។

រត់កំសាន្ដ៣គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ ១ កីឡាការិនីបែន សីហា ថិរវេលា១៣នាទី៣១វិនាទី លេខ ២កីឡាការិនីផល រចនាថិរវេលា១៣នាទី៤២វិនាទី និង លេខ ៣កីឡាការិនីអេន កាថិរវេលា១៥នាទី២៣ ។ ពួកគេជាកីឡាការិនីកម្ពុជាទាំង ៣ រូប ៕

អត្ថបទដែលជាប់ទាក់ទង