ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ និងអធិការប៉ូលិសស្រុកកៀនស្វាយ ចុះពិនិត្យការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ដូសទី៣ដល់កុមារ..!

55

កណ្ដាល៖ កាលពីព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២២នេះ លោកនង សុវណ្ណា ប្រធានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ នៃខេត្តកណ្ដាល និង លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ អមដំណើរដោយអស់លោក លោកស្រីជាមន្រ្តីក្រោមឱវាទដោយបាន
ចុះមកត្រួតពិនិត្យរាល់សកម្មភាព ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កូនចៅប្រជាជនដែល ជាកុមារមានអាយុចាប់ពី១២ឆ្នាំឡើង ដោយចាក់ដូសទី៣នៅតាម មណ្ឌលសុខភាពទាំង៨ ពោលគឺនៅតាមបណ្ដាឃុំទាំង០៨ ឃុំរបស់ស្រុកកៀនស្វាយ ដែលស្ថិតនៅក្នុងមូលដ្ឋាន ជិតផ្ទះបងប្អូនរស់នៅផងដែរ។

ឆ្លៀងក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរពេទ្យស្រុកកៀនស្វាយនង សុវណ្ណា និង លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង ក៏បានជួបសំណេះសំណាល ដោយសាកសួរសុខទុក្ខ ដល់ក្រុមការងារសម្របសម្រួល នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កូន .ចៅ .ប្រជាជននៅក្នុងមូលដ្ឋាន ស្រុកកៀនស្វាយដោយឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាព និមួយៗខាងលើផងដែរ។

ជាមួយគ្នានោះ លោកប្រធានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ និងលោកអធិការស្រុកកៀនស្វាយ បានមានមតិលើកឡើងក្នុងន័យ គិតគូពីសុខទុក្ខដល់បងប្អូនប្រជាជន នៅក្នុងមូលដ្ឋានអោយ បន្តថែទាំសុខភាព និង ចូលរួមអនុវត្តន៍នូវវិធានការ ដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ»ដើម្បីសុវត្ថិភាពដល់ យើងទាំងអស់គ្នា ពោលគឺយើងរួមដៃគ្នា ប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩។

ជាមួយគ្នានោះ លោកប្រធានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ បានធ្វើការអំពាវនាវទៅ ដល់អាណាព្យាបាល គ្រប់រូបដែលមានកូន ចៅ ចាប់ពីអាយុ១២ឆ្នាំឡើងទៅអោយមកទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ដូសទី៣ឬដូសជំរុញអោយបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះបងប្អូន។

ក្នុងឱកាសនោះផងដែរលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានស្នើរដល់ក្រុមសមត្ថកិច្ចប៉ូលិសស្រុក ដែលជាកូនចៅនៅក្រោមឱវាទ ពិសេសប៉ូលិសប៉ុស្ដិ៍នៅតាម បណ្ដាប៉ុស្ដិ៍ទាំង០៨ត្រូវបង្កើន ការយកចិត្តទុកដាក់ខ្ពស់លើ ការងាររបស់ខ្លួនដោយរក្សាការពារ សន្តិសុខ សុវត្ថិភាព របៀបរៀបរយ សណ្ដាប់ធ្នាប់នៅតាមមណ្ឌលសុខភាព និមួយៗអោយបានល្អប្រសើរ ខណៈពេលបងប្អូនប្រជាជនគាត់នាំកូនចៅ គាត់មកទទួលការ ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ដូសទី៣នៅតាមមណ្ឌលសុខភាព និមួយៗក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង់ ដោយបង្កលក្ខណៈងាយស្រួល ដល់ពួកគាត់ពេលមកទទួល សេវាសុខាភិបាលពោល គឺចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ១៩ ដូសទី៣ដល់កុមារចាប់ពីអាយុ១២ឆ្នាំឡើង៕

អត្ថបទដែលជាប់ទាក់ទង