ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាទោចក្រយាន២៥២នាក់ ចូលរួមការ ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១

111

ភ្នំពេញ៖ថ្ងៃទី៦ខែមករាឆ្នាំ២០២២នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហព័ន្ធខ្មែរកីឡាទោចក្រយានប្រកាសរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ម្តងរួចមកហើយកាលពីដើមខែធ្នូឆ្នាំ២០២១ប៉ុន្តែត្រូវពន្យារពេលការប្រកួតវិញដោយសារបញ្ហាជំងឺCOVID-19 ក្រោយពីស្ថានការណ៍មានភាពល្អប្រសើរឡើងវិញសហព័ន្ធក៏បានត្រៀមរៀបចំការប្រកួតឡើងវិញនាថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅលើកទឹកដីខេត្តសៀមរាប។

លោក នូ ចំរើន អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាទោចក្រយាននិយាយថា ការប្រកួតថ្នាក់ជាតិនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចុះឈ្មោះចូលរួមប្រកួតសរុបមានចំនួន ២៥២នាក់ មកពី១៨ សមាគម ក្លិប រាជធានី-ខេត្ត បើបូករួមទាំងមន្ត្រីគណៈកម្មការបច្ចេកទេស និងមន្ត្រីស្ម័គ្រចិត្ត មាន ចំនួនសរុប៦០០នាក់ ក្នុងព្រឹត្តិកាណ៍ប្រកួតនេះផងដែរសហព័ន្ធ ក៍មានរៀបចំការសម្តែងកង់ក្បាច់(BMX Free Style) ការសម្ដែងស្គីក្តារ និងស្គីកង់។ឆ្នាំនេះផងដែរ សហព័ន្ធក៏បានធ្វើការអញ្ជើញ ក្រុមក្លិបម៉ូតូធំ បើអិមដាប់ប៊លយូ (BMW) ដើម្បីចូលរួមក្នុងការ ជួយសម្របសម្រួល នាំផ្លូវការប្រកួតលើវិញ្ញាសាកង់គួក ដែលពួកគាត់សុទ្ធតែជាកីឡាករប្រណាំងម៉ូតូ ដែលមាន សមត្ថភាព និងកម្រិត ជំនាញខ្លាំង ព្រមទាំង បទពិសោធន៍ខ្ពស់ ធ្លាប់ចូលរួមរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភព លាក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីដើមឆ្នាំ២០២០ និងការប្រកួតថ្នាក់ជាតិ កាលពីដើមឆ្នាំ២០២១ រួចមកហើយ។

លោកបានបន្តថា គោលដៅនៃការរៀបចំព្រឹត្តការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១គឺ អនុវត្តតាមផែនការយុទ្ធសាស្ត្រ របស់សហព័ន្ធ ដោយមានការឯកភាព និងណែនាំដ៍ខ្ពងខ្ពស់ពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធ បានដាក់ចេញ គឺយើងត្រូវពង្រឹងសមត្ថភាព គណៈកម្មការបច្ចេកទេស និងគណៈកម្មការៀបចំការប្រកួត ក្នុងដំណើរឈានទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាទោចក្រយានលើឆាកអន្តរជាតិផ្សេងៗទៀត នាពេលខាងមុខ។ទី២-គោលដៅ សំខាន់របស់សហព័ន្ធនោះ គឺការប្រកួតនេះ និងមានការចូលរួមពី កីឡាករ-កីឡាការិនី ពីគ្រប់ រាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបានផ្ដល់ឱកាសដល់ពួកគាត់ក្នុងការបង្ហាញនូវទេសកោសល្យ ចំណេះ ជំនាញ ការប្រកួតនេះ ក៍ដូចជា បានបង្ហាញពីការវិវឌ្ឍសមត្ថភាព និង កម្រិតបច្ចេកទេសរបស់ពួកគាត់ផង។

សម្រាប់សហព័ន្ធខ្មែរកីឡាទោចក្រយានយើង កំពុងតែស្វែងរកធនធានកីឡាករ-កីឡាការិនី ដែលមាន សមត្ថភាព ដើម្បីបញ្ចូលក្នុងក្រុមជម្រើសជាតិ ហេតុដូចនេះ មន្ត្រីបច្ចេកទេសរបស់សហព័ន្ធ តែងតែសំឡឹងមើលលើ ទេពកោសល្យរបស់ពួកគាត់ជារៀងរាល់ឆ្នាំ តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ដែលជាព្រឹត្តិការណ៍ប្រកួត កម្រិតជាតិខ្ពស់ និងធំជាងគេប្រចាំឆ្នាំដើម្បីត្រៀមបញ្ចូលឈ្មោះកីឡាក ក្នុងបញ្ជី ដែលត្រូវទៅចូលរួមការប្រក កីឡាស៊ីហ្គេម លើកទី៣១ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំឆ្នាំ២០២៣ដែលកម្ពុជាម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង