ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់វគ្គបញ្ជ្រាប ចំណេះដឹង កីឡាកូនឃ្លីលើតុ ដល់សិស្សានុសិស្ស នៅខេត្តសៀមរាប

51

ភ្នំពេញ៖សិក្ខាសាលាស្ដីពីការបញ្ជ្រាបនូវចំណេះដឹងកីឡាវាយកូនឃ្លីលើតុតាមរយៈការបណ្ដុះបណ្ដាលគ្រូ
បង្វឹកកម្រិតមូលដ្ឋានដល់ខេត្តសៀមរាប ដែលដែលចាប់ផ្ដើមពីថ្ងៃទី២មកនោះ បានបញ្ចប់នាល្ងាចថ្ងៃទី៦មករាឆ្នាំ២០២២ ។
ព្រឹត្តិការណ៍នេះមានសិក្ខាកាម ចូលរួមចំនួន២៧នាក់។សិក្ខាកាមដែលចូលរួមក្នុងវគ្គនេះ គេនឹងបានដឹងពីប្រវត្តិនៃ កីឡាវាយកូនឃ្លីលើតុអន្តរជាតិ និងជាតិគេនឹងបានដឹងពីច្បាប់ វាយកូនឃ្លីលើតុនិងច្បាប់នៃការប្រកួត។វិធីកំដៅសាច់ដុំនិងបន្ធូរសាច់ដុំរួម ជាមួយរបៀបកាន់រ៉ាកែត និងជំហរប្រុងប្រៀបនេះ ជាការសិក្សាអំពីទ្រឹស្ដី ។
ចំពោះការអនុវត្តន៍លើទីលានវិញនោះ គេនឹងដឹងពីបច្ចេកទេសវាយស្ដាំដៃ អូស និង ទប់ (ផ្លា)ស្ដាំដៃ ។ បច្ចេកទេសវាយឆ្វេងដៃអូស
និង ទប់(ផ្លា)ឆ្វេងដៃ ។បច្ចេកទេសនៃការបើកសេវ៉ា ការទទួលសេវ៉ា និង ចាក់ កឹបបាល់ជាដើម ។
លោកស៊ុន សុទ្ធារិទ្ធអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបញ្ជាក់ថា ជាមួយនឹងគោលបំណងសើម្បីបណ្ដុះ
កីឡាករក្មេងៗនៅតាមបណ្ដាសាលា ជុំវិញខេត្តសៀមរាបនោះ សហព័ន្ធក៏ត្រូវការស្វែងរកក្មេងៗជំនាន់ក្រោយឲ្យបានច្រើនដើម្បីជាថ្នាល
សម្រាប់បន្តវេន ព្រោះកីឡាមិនអាចគ្មាន អ្នកបន្តវេនបាននោះទេ គឺត្រូវតែមានរលកក្រោយ ដើម្បីមកជំនួសរលកមុខ ។
កីឡាវាយកូនឃ្លីលើតុ គឺជាប្រភេទកីឡាម្យ៉ាងដែល ទាមទារឲ្យអត្តពលិកមិនត្រឹមតែ មានភាពរហ័សរហួនតែចលនាប៉ុណ្ណោះទេតែ
ត្រូវរហ័សទាំភ្នែក មានភាពវាងវៃព្រមទាំង ស្គាល់នូវអត្តចរឹកគូប្រកួតទៀតផង ។សូមបញ្ជាក់ថានេះជាវគ្គមូលដ្ឋាន មែនតែនៅពេលបញ្ចប់វគ្គ
សិក្ខាកាមទាំងអស់សុទ្ធតែបាន ទទួលនូវវិញ្ញាបនប័ត្រដែលបញ្ជាក់ពីការចូលរួម ។
លោកអគ្គលេខាធិការបញ្ជាក់ថា សិក្ខាកាមដែលចូលរួម ក្នុងវគ្គនេះសុទ្ធតែបាន ទទួលលទ្ធផលល្អ។ លោកបន្ដថាទោះបីនេះជាវគ្គ
មូលដ្ឋានក៏ពិតមែនតែ ពួកគេអាចមានឧិកាស ដើម្បីពង្រីកសមត្ថភាព ដើម្បីបន្តទីសិក្សានៅវគ្គដែល មានកម្រិតខ្ពស់ៗជាងនេះបានតទៀត ។

អត្ថបទដែលជាប់ទាក់ទង