ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីការាតេពីររូប ផ្ញើសារអរគុណសម្ដេចតេជោ ដែលអនុញ្ញាតឲ្យប្រឡងបាក់ឌុប

55

ភ្នំពេញ៖កីឡាការិនីការាតេកម្ពុជា២រូប បានផ្ញើសារថ្លែងអំណរគុណ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋ
មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យពួកគេទាំង២រូប បានចូលប្រឡងសញ្ញាប័ត្រទុតិយភូមិ ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ ទោះបីពួកគេធ្វើតេស្តវិជ្ជមាន ក្រោយពីត្រឡប់មកពីចូលរួម ប្រកួតជើងឯកអាស៊ីលើកទី១៧ នៅប្រទេសកាហ្សាក់ស្ថានក៏ដោយ ។

សូមបញ្ជាក់ថាព្រឹត្តិការណ៍ The 17th Asian Karate Championship Seniors 2021 បានប្រកួតចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដោយមានអត្តពលិក ៤៥ប្រទេសចូលរួម ក្នុងនោះក្រៅពីប្រតិភូ និងអាជ្ញាកណ្ដាល កម្ពុជាក៏បានបញ្ជូនកីឡាករ-កីឡាការិនី ១៥នាក់ចូលរួម ។ ជាលទ្ធផលកម្ពុជា ទទួលបានមេដាយសំរឹទ្ធ ២គ្រឿង រួមមានកីឡាការិនី លឹម សុខវិច្ឆិកា ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាយុវនារីទម្ងន់ក្រោម ៥៩គីឡូក្រាម និងកីឡាការិនី ឆន ស្រីភាដណ្ដើមបានមេដាយសំរិទ្ធ ទម្ងន់ក្រោម៥៥គីឡូក្រាម ។
កីឡាការិនីការ៉ាតេ អូន ស្រីដា និងកីឡាការិនីថាត ឆេងហ័ង បានផ្ញើរសារថ្លែង អំណរគុណសម្តេចតេជោ ហ៊ុន សែនដែលបានអនុញ្ញាត អោយចូលប្រលងមធ្យម សិក្សាទុតិយភូមិបើទោះបី តេស្តវិជ្ជមានក្រោយត្រឡប់ ពីការប្រកួតនៅប្រទេសកាហ្សាក់ស្ថាន ជាមួយគ្នាហើយគេបាន ធ្វើចត្តាឡីស័កនៅ ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលត្រឡប់មកវិញនោះគឺវិជ្ជមានដូចគ្នា ។
នេះកីឡាការិនីរូបនេះ បានប្តេជ្ញាចិត្តប្រឹងប្រែងហ្វឹកហាត់ ដើម្បីដណ្តើម មេដាយមាសជូនកម្ពុជា ជាការតបស្នងជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី និងឯ ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេ
ជាមួយនឹងការផ្ញើសារថ្លែង អំណរគុណនោះកីឡាការិនីទាំង២រូបនេះ បានប្តេជ្ញាចិត្តប្រឹងប្រែងហ្វឹកហាត់ ដើម្បីដណ្តើមមេដាយមាស ជូនកម្ពុជាជាការតបស្នងជូន សម្តេចតេជោនាយករដ្ឋមន្រ្ តីនិងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុន្នីរ័ត្ន ប្រធានខេមរសហព័ន្ធកីឡាការ៉ាតេ ក្នុងខណៈដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ។

ឯកឧត្តមបន្តថាបន្ដថា ទាំងពីរនេះ គឺដើរទន្ទឹមគ្នា ទាំងអាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនី ដែលយើងផ្ដោតការយកចិត្តទុកដាក់ ក្រោមការដឹកនាំ និងអនុសាសន៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ប្រធានសហព័ន្ធ បានជំរុញការធ្វើវិក្រិតកម្ម បច្ចេកទេសកីឡាការ៉ាតេនេះ ឲ្យក្លាយជាប្រភេទកីឡាដែល មានសក្ដានុពល ក្នុងតំបន់អាស៊ាន និងអាស៊ី ក៏ដូចជារហូតដល់ស៊ីហ្គេម និងក្រោយស៊ីហ្គេម ឆ្នាំ២០២៣ ។
ព្រឹត្តិការណ៍ គឺនេះជាលើកដំបូងហើយ ដែលកីឡាការ៉ាតេកម្ពុជា បានបញ្ជូនអត្តពលិក និងអាជ្ញាកណ្ដាលទ្រង់ទ្រាយធំរហូតជាង ២០នាក់ចូលរួម ព្រឹត្តិការណ៍ខាងលើ និងទទួលបានការកោតសរសើរ ក៏ដូចជាមានការវាយតម្លៃខ្ពស់ ពីសហព័ន្ធកីឡាការ៉ាតេអាស៊ី ។
ការបញ្ជូនប្រតិភូអាជ្ញាកណ្ដាល និងអត្តពលិកច្រើននេះធ្វើឡើង ក្នុងគោលបំណងសំខាន់ៗ៣រួមមាន៖១៖ការវាស់ស្ទង់កម្រិតសមត្ថភាពនិងភាពរីកចម្រើនរបស់កីឡាករ កីឡាការិនីក្រោយហ្វឹកហាត់ ជាមួយគ្រូបង្វឹកបរទេសកម្រិតខ្ពស់២រូប លោកHassanគ្រូបង្វឹកកម្រិតខ្សែក្រ
វាត់ ៨ដាន់គ្រូផ្នែកប្រយុទ្ធ មកពីប្រទេសអ៊ីរ៉ង់ និងលោក Shoki Toyarma គ្រូបង្វឹកផ្នែកមេគុន( KATAមកពីជប៉ុន) ក្នុងការប្រកួតជើងឯកអាស៊ីនេះ ។
ទី២៖ការបង្ហាញនូវសក្ដានុពលថ្មី និងរបតថ្មីរបស់កីឡាការ៉ាតេកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានសហព័ន្ធ រួមជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត​ដែលបានជំរុញឲ្យវិស័យកីឡានេះ ស្មើមុខមាត់លើឆាកអន្ដរជាតិពិសេសការបញ្ជូនអត្ត
ពលិកចូលរួមដ៏ច្រើន ដែលពុំធ្លាប់មានពីមុនមក ។
ទី៣៖ការបញ្ជូនអាជ្ញាកណ្ដាល ចូលរួមប្រឡងអាជ្ញាកណ្ដាលអន្ដរជាតិ ដែលបែងចែកជា២ ក្នុងនោះការប្រឡង អាជ្ញាកណ្ដាលអន្ដរជាតិកម្រិត A (កម្រិតខ្ពស់) កម្ពុជាបញ្ជូនទៅប្រឡង ២នាក់ជាប់ទាំង២នាក់និងការប្រឡង អាជ្ញាកណ្ដាលអន្ដរជាតិ កម្រិតB កម្ពុជាបញ្ជូនទៅប្រឡង ៤នាក់ ជាប់ ៣នាក់ ៕

អត្ថបទដែលជាប់ទាក់ទង