ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាគុន សូរិយាការ៉ាតេ-ដូ វ័យរៀបចំប្រកួត ពានរង្វាន់កុមារឆ្នាំ២០២១ ដើម្បី អបអរសាទរខួប នៃទិវាជ័យជំនះ ៧ មករា

72

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២សាលាគុនសុរិយា ការ៉ាតេ-ដូបានរៀបចំ ការប្រកួតពានរង្វាន់កុមារឆ្នាំ២០២១ លើកទី២១ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៣ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩-៧ មករា ២០២២ ដោយមានក្រុមកីឡាករ-កីឡាការិនី វ័យក្មេងចំនួន១៩ចូលរួម។
ក្នុងឳកាសប្រកួតនេះ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក សាយ ណូរ៉ា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងជាប្រធានសមាគមកីឡា ការ៉ាតេសូតូកង់ កម្ពុជា លោក យាន ងួន ប្រធានគណៈកម្មការបច្ចេកទេស សហព័ន្ធកីឡាការ៉ាតេកម្ពុជា រួមជាមួយអាណាព្យាបាល ក្រុមកីឡាករ-កីឡាការិនីវ័យក្មេង។
លោកឧត្តមសេនីយ៍ឡាច ច័ន្ទដារ៉ា គ្រូបង្វឹកក្រសួង មហាផ្ទៃ និងម្ចាស់សាលាគុន សុរិយា ការ៉ាតេ-ដូបានប្រាប់ឲ្យដឹងថា ការប្រកួតនេះលើកទី២១ ហើយដែលជាផែនការមេរបស់ សាលាគុនសុរិយាការ៉ាតេដូ ក្នុងការអភិឌ្ឍន៍ក្រុមកីឡាករកីឡាការិនីវ័យក្មេង ជំនាន់ក្រោយសម្រាប់ កីប្រភេទកីឡាការ៉ាតេដូ។ការប្រកួតខាងលើកនេះ ក្រុមកីឡាករ កីឡាការិនីការ៉ាតេដូវ័យក្មេង ចំនួន២៦នាក់ ក្នុងនោះកីឡាករមានចំនួន១៩នាក់ និងកីឡាការិនី៧នាក់ ប្រកួតលើវិញ្ញាសាសម្តែង។
លោកបានបន្តថាក្រុមកីឡាករ កីឡាការិនីការ៉ាតេដូវ័យក្មេង មានអាយុចាប់ពី១០ រហូតដល់១៣ឆ្នាំ ដែលជាសិស្សហ្វឹកហាត់នៅ
សាលាគុនសុរិយាការ៉ាតេដូ។លោករៀបចំការប្រកួតនេះ ឡើងដើម្បីឲ្យកីឡាករ កីឡាការិនីការ៉ាតេដូវ័យក្មេង ដកស្រង់បទពិសោធន៍ដែលពួក
ក្មួយៗទាំងនោះ បានធ្វើការហ្វឹកហាត់កន្លងមក។
ក្នុងនាមសាលាគុនសុរិយា ការ៉ាតេ-ដូលោកឡាច ច័ន្ទដារ៉ាសូមថ្លែង អរគុណដល់លោក បួន ហេងសុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូITF និងលោកផេង ផល្លាដែលបានជួយ ឧបត្ថម្ភថវិកា ជាប្រាក់រង្វាន់ក្រុមកីឡាករ-កីឡាការិនី ការ៉ាតេ-ដូវ័យក្មេង ដែលចូលរួម ក្នុងការប្រកួតនេះ ៕

អត្ថបទដែលជាប់ទាក់ទង