ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបហែលទឹកក្រសួងសាធារណការ ដណ្តើមដណ្តើមមេដាយ១២គ្រឿងនៃ ជើងឯកកីឡាថ្នាក់ជាតិឆ្នាំ២០២១ នៅថ្ងៃដំបូង

60

ភ្នំពេញ៖ក្លិបហែលទឹកក្រសួងសាធារណការនិងដឹកជញ្ជូនដណ្តើមបានមេដាយ១២គ្រឿងលើ៨វិញ្ញាសាដែលនេះជាការប្រជែង
បានមេដាយនាំមុខគេជាបណ្ដោះអាសន្ននៅបើកឆាកនៃព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១និងអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលកីឡាហែលទឹកបាត់ដំបងនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។

ព្រឹត្តិការណ៍នេះរៀបចំដោយ សហព័ន្ធខ្មែរកីឡាហែលទឹកប្រើប្រាស់ ថវិកាឧបត្ថម្ភក្រសួងអប់រំយុវជននិងកីឡា។សម្រាប់ក្លិបហែល
ទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយ១២គ្រឿង ក្នុងនោះមេដាយមាស៥គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៣គ្រឿង ក្លិបហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ៦គ្រឿង រួមមានមេដាយមាស២គ្រឿង ប្រាក់២គ្រឿងនិងសំរិទ្ធ២គ្រឿង ក្លិបហែលទឹកក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុដណ្តើម បានមេដាយ៥គ្រឿង រួមមានមេដាយមាស១គ្រឿង ប្រាក់១គ្រឿងនិងសំរិទ្ធ៣គ្រឿង និងក្លិបហែលទឹកក្រសួងព័ត៌មាន ទទួលបានមេដាយប្រាក់១គ្រឿង។
អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកលោកហែម គីរីបានប្រាប់ពីខេត្តបាត់ដំបងមកថា ការប្រកួតជើងឯកឆ្នាំនេះ យើងធ្វើ
ឡើងមណ្ឌលកីឡាហែលទឹកបាត់ដំបង ដើម្បីផ្សព្វផ្សាយឲ្យប្រជាជន និងសិស្សានុសិស្សខេត្តបាត់ដំបង បានជ្រាប់ពីប្រភេទកីឡាហែលទឹក និងបង្កើនធនធានមនុស្ស សម្រាប់ខេត្តមួយនេះ។ការប្រកួតមានក្រុមកីឡាករកីឡាការិនី និងគណៈប្រតិភូគ្រូបង្វឹកចូលរួម ១២៣នាក់ ក្នុងនោះកីឡាករចំនួន ៧៤នាក់ កីឡាការិនី ៣៨ និងគ្រូបង្វឹក១១នាក់ មកពី៦ក្លិប រួមមានក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួងមហាផ្ទៃ ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម និងក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ។
លោកបានបន្តថា ដោយមានការសហការ រវាងសហព័ន្ធខ្មែរកីឡាហែលទឹក និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា ក្នុងនោះយើងក៏ធ្វើការ ប្រកួតកីឡាជនពិការ ជើងឯកថ្នាក់ជាតិ២០២២ ដើម្បីជ្រើសរើសពួកគាត់ ចូលរួមជាមួយ ក្រុមជម្រើសជាតិ២០២២របស់ក្រសួង
អប់រំ យុវជន និងកីឡាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង