ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែកញ្ញាឆ្នាំ២០២២នេះ ការប្រកួតកីឡាអាស៊ី តើកម្ពុជានៅ តែខ្លាំងដូចមុនឬទេ ?

65

ភ្នំពេញ៖ព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិននឹងចាប់ផ្ដើមនាខែកញ្ញា ឆ្នាំ២០២២។

ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី១៩នៅទីក្រុង Hangzhou(19th Asian Games Hangzhou 2022 )នឹងប្រព្រឹត្តទៅរយៈពេល ១៦ ថ្ងៃ ចាប់ពីថ្ងៃទី ១០ដល់២៥ខែកញ្ញា ឆ្នាំ ២០២២នៅទីក្រុង Hangzhou ដែលជារដ្ឋធានីនៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។

ក្នុងព្រឹត្តិការណ៍កីឡា Asian Games លើកទី១៨ នៅទីក្រុងហ្សាកាតា និងទីក្រុងប៉ាឡឹមបាង ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០១៨ កម្ពុជាដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១។

កម្ពុជាបានបង្កើតប្រវត្តិសាស្រ្តដ៏អស្ចារ្យនៅក្នុងការប្រកួតកីឡាអាស៊ី(ASIAN GAMES)
ជាលើកដំបូងនាឆ្នាំ២០១៤ដែលកាលនោះជាការប្រកួតកីឡាអាស៊ីលើកទី១៧នៅទីក្រុងអ៊ីន
ឈាន់(InCheon)នៃសាធារណរដ្ឋកូរេដែលកីឡាការិនីតេក្វាន់ដូស៊ន សៀវម៉ីដណ្ដើមបានមេ
ដាយមាសជាលើកដំបូង ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាការសាងសង់ភូមិកីឡា Asian Games Hangzhou ឆ្នាំ 2022 ត្រូវបានបញ្ចប់នៅថ្ងៃទី 29 ខែធ្នូតាមការគ្រោងទុក។
ភូមិនេះនឹងដាក់ឱ្យដំណើរការសាកល្បងនៅខែមីនា ឆ្នាំ 2022 ដោយមានទំហំ ២,៤១ លានម៉ែត្រការ៉េ។
ស្ថិតនៅលើច្រាំងខាងត្បូងនៃទន្លេ Qiantang ភូមិនេះនឹងផ្តល់កន្លែងស្នាក់នៅ ការផ្តល់ម្ហូបអាហារ និងសេវាវេជ្ជសាស្រ្តដល់អត្តពលិក និងមន្ត្រីក្រុមជាង 10.000 នាក់ មន្ត្រីបច្ចេកទេស 4.000 នាក់ និងអ្នកកាសែត 5.000 នាក់ ។

បរិក្ខារនេះមានផ្នែកសំខាន់ៗចំនួន ៥ គឺភូមិអត្តពលិក ភូមិមន្ត្រីបច្ចេកទេស ភូមិប្រព័ន្ធផ្សព្វផ្សាយ តំបន់អន្តរជាតិ និងតំបន់សាធារណៈ។
អាផាតមិននៅក្នុងភូមិអត្តពលិក និងភូមិមន្ត្រីបច្ចេកទេស នឹងត្រូវដាក់លក់ ខណៈដែលផ្ទះល្វែងនៅក្នុងភូមិប្រព័ន្ធផ្សព្វផ្សាយនឹងអាចជួលបានបន្ទាប់ពីការប្រកួតនៃកីឡាអាស៊ីត្រូវបានបញ្ចប់។

ព្រឹត្តិការណ៍កីឡាអាស៊ី Hangzhou នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២។ អត្តពលិកនឹងចូលរួមប្រកួតក្នុងកីឡាចំនួន ៤០ ប្រភេទ កីឡាអូឡាំពិកចំនួន ៣១ ប្រភេទ និងកីឡាមិនមែនអូឡាំពិកចំនួន 9 ក្នុងអំឡុងពេលប្រកួត។

ព្រឹត្តិការណ៍កីឡា វានឹងធ្វើជាម្ចាស់ផ្ទះកីឡាចំនួន 22 នៃប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន ២០ និងព្រឹត្តិការណ៍មិនប៉ារ៉ាឡាំពិកចំនួន ២ប្រភេទ។
គេនៅចាំបានថាកាលពីថ្ងៃទី២៦ខែសីហាឆ្នាំ២០២១លោកអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគឺលោកវ៉ាត់ចំរើនមានប្រសាសន៍ថាកម្ពុជាបានត្រៀមខ្លួនរួចរាល់
ហើយ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នាខែកញ្ញា ឆ្នាំ២០២២។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួលរួចហើយនូវលិខិតអញ្ជើញជាផ្លូវការ
សម្រាប់ការចូលរួមប្រកួតកីឡាអាស៊ីនៅទីក្រុងHangzhouហើយ។ថ្ងៃនោះលោកវ៉ាត់ចំរើននិយាយដោយសង្កត់ធ្ងន់ថាជួបគ្នានៅ Hangzhou 2022៕

អត្ថបទដែលជាប់ទាក់ទង