ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆេះផ្ទះ០៣ខ្នង ដោយសារឆ្លងចរន្តអគ្គីសនី

57

កោះកុង ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១:៣០នាទី មានករណីអគ្គីភ័យឆេះផ្ទះចំនួន០៣ខ្នង ត្រង់ចំនុចមាត់ទឹកស្មាច់ង៉ាមស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មាច់មានជ័យសហការជាមួយកម្លាំងអគ្គិភ័យខេត្តនិងអាជ្ញាធរភូមិសង្កាត់ បានពន្លត់និងទប់ស្កាត់ ការរាលដាលទាន់ពេលវេលា ករណីនេះធ្វើអោយខូចខាត:
-ផ្ទះទី១ ទំហំទទឹង៤.៨ម៉ែត្រ× បណ្តោយ១៦ម៉ែត្រ ធ្វើអំពីឈើប្រក់សុីប្រូ ធ្វើអោយខូចខាតផ្ទះ ផ្នែកខាងក្រោយ(ផ្ទះបាយ) និងអីវ៉ាន់លក់ដូរចាប់ហ៊ួយមួយចំនួន កម្មសិទ្ធិរបស់ឈ្មោះ សុខ សារឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរអាវុធហត្ថខេត្ត និងប្រពន្ធឈ្មោះ ចាន់ បុប្ជា ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ។
-ផ្ទះទី២ ទំហំ៥ម៉ែត្រ×បណ្តោយ១៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ធ្វើឲ្យខូចខាតអស់ ស័ង្កសី២០សន្លឹក កម្មសិទ្ធិរបស់ឈ្មោះ គា យ៉ាង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ
– ផ្ទះទី៣ ទំហំ៦ម៉ែត្រ×បណ្តោយ១៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ធ្វើឱ្យខូចខាតស័ង្កសី៣៣សន្លឹក អស់ជញ្ជាំងមួយចំហៀង និងសម្ភារៈមួយចំនួន កម្មសិទ្ធិរបស់ឈ្មោះស៊ុំ ឆាយ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់ស្មាច់មានជ័យ ។
*មូលហេតុដែលបណ្តោល អោយមានអគ្គីភ័យកើតឡើង ដោយសារផ្ទុះសេរចរន្តអគ្គិសនី
*បានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យរបស់ ស្នងការដ្ឋាននគរបាលខេត្តកោះកុង អស់ចំនួន០២គ្រឿង។

អត្ថបទដែលជាប់ទាក់ទង