ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​ការពា​ព្រំដែន​គោក​ ​ទទួល​ពលរដ្ឋ​ ត្រឡប់​ចូល​កម្ពុជា ​ចំនួន​២០​នាក់​

43

 

​ខេត្តបាត់ដំបង​ ៖​ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ជាប់​ជា​ប្រចាំ​ស្ដី​ពី​ការ​ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ និង​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន​ និង​មេខ្យល់​នាំ​ពលករ​ចេញចូល​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ។​

​ជាក់ស្តែង​នៅ​វេលា​ម៉ោង​២១​និង​០០​នាទី​ ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២២​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​ ប្រាក់​ សាយ​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពា​ព្រំដែន​គោក​លេខ​៨១៧​ បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​គីឡូ​១៣​ ចំនួន​០៣​នាក់​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ ម៉ឹង​ ម៉េ​ត​ នាយ​ប៉ុស្តិ៍​ សហការ​ជាមួយ​កម្លាំងយោធា​ផ្នែក​សឹក​រង​សំពៅ​លូន​ចំនួន​០៣​នាក់​ ដឹកនាំ​ដោយ​លោកនាយ​ចំណង់​ ជា​ យ៉ា​ន​ មេបញ្ជាការ​កងអនុសេនាតូច​,​ កម្លាំងយោធា​វរ​សេនា​តូច​៥៣៣​ ចំនួន​០២​នាក់​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ ឯក​-​អាំ​ផ​ន​ មេបញ្ជាការ​កងអនុសេនាធំ​ បាន​ទទួល​ប្រជាពលរដ្ឋ​ដែល​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ ត្រង់​ភូមិសាស្ត្រ​ ភូមិ​ពោធិ៍​ជ្រៃ​ ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ សរុប​ចំនួន​២០​នាក់​ ស្រី​០៧​នាក់​ ។​

​ក្រោយ​ពី​ទទួល​ កម្លាំង​យើង​បាន​កត់​ឈ្មោះ​ ចុះ​កំណត់​ និង​សុំ​បងប្អូន​សហការ​ជាមួយ​កម្លាំង​យើង​ដើម្បី​ពិនិត្យ​សម្ភារៈ​ហាមឃាត់​ ញញួរ​០២,​ កន្ត្រៃ​០១,​ ម៉ា​ឡេ​ត​០១​ និង​បាន​អប់រំ​ណែនាំ​រួច​ កម្លាំង​បាន​ប្រគល់​បងប្អូន​ទាំងអស់​ឱយទៅ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ធ្វើតេស្ត​ និង​ពិនិត្យ​សុខភាព​នៅ​នឹង​ប៉ុស្តិ៍​ ។​

ជា​លទ្ធផល​ ៖​ អវិជ្ជមាន​ទាំងអស់​ អនុញ្ញាត​ឲ្យ​បងប្អូន​ត្រឡប់​ទៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​ចំនួន​១៣​នាក់​ ស្រី​០៥​នាក់​ (​ចំពោះ​អ្នកមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ​)​ ។​ ចំណែក​អ្នកមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​តែ​ស្កេ​ន​អត់​ចេញ​ចំនួន​០៧​នាក់​ ស្រី​០២​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ រោងចក្រ​ម្សៅ​មី​ ស្ថិត​ក្នុងភូមិ​អូរ​ល្វា​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ៕

អត្ថបទដែលជាប់ទាក់ទង