ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការ គណបក្សប្រជាជន សង្កាត់ ព្រែកប្រា បើកសន្និបាតបូក សរុបលទ្ធផល ការងារអាណត្តិទី៤ ឆ្នាំ២០១៧-២០២២ និងលើកទិសដៅ អនុវត្តបន្តអាណត្តិទី៥

43

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ គណៈកម្មាធិការ គណបក្សប្រជាជន សង្កាត់ ព្រែកប្រា បានរៀបចំពិធី សន្និបាតបូកសរុប កម្មវិធីនយោបាយអភិវឌ្ឍសង្កាត់ អាណត្តិទី៤ (ឆ្នាំ២០១៧- ២០២២ ), គោលនយោបាយ អភិវឌ្ឍ សង្កាត់អាណត្តិទី៥ (២០២២-២០២៧ ) និងការបង្ហាញបេក្ខភាព សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥(ពេញសិទ្ធ និងបំរុង) ។

ពិធីសន្និបាតនេះ ធ្វើនៅទីស្នាក់ការគណបក្សសង្កាត់ព្រែកប្រា ស្ថិតក្រោមអធិបតីភាព លោក ចេង មុនីរ៉ា ប្រធានក្រុមការងារចុះ ជួយសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានការចូលរួម ពីលោក សាយ សាគង់ តំណាងលោក ចៅ តុល អនុប្រធាន ក្រុមកាងារចុះជួយសង្កាត់ព្រែកប្រា, លោកស្រីសេន សាណាស់ សមាជិកគណៈ អចិន្ត្រៃយ៍ គណបក្សខណ្ឌច្បារអំពៅ, លោក ងិន ធីរ៉ូ ប្រធាន គណ:កម្មាធិការ គណបក្ស សង្កាត់ព្រែកប្រា និងដោយមានការអញ្ជើញ ចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិក ក្រុមការងារចុះជួយសង្កាត់និងសមាជិក សមាជិកាគណបក្សប្រជាជន សង្កាត់ព្រែកប្រា សរុបចំនួន ១៣២នាក់។

លោក ចេង មុនីរ៉ា បានផ្ដាំផ្ញើនូវការសាកសួរ សុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែនឹករលឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងយកចិត្តទុកដាក់ដោះស្រាយ ទុក្ខលំបាករបស់សមាជិកបក្នៅ ទូទាំងប្រទេស។ លោកបានបន្ថែមថា សន្និបាតថ្ងៃនេះ គឺអនុវត្តតាមសេចក្តី សម្រេចរបស់គណបក្សប្រជាជនកម្ពុជា ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រែកប្រា ក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលគណបក្សសង្កាត់ រួមគ្នាសម្រេចបាននាពេលកន្លងមក និងក៏បានធ្វើការណែនាំទៅ លើផែនការសកម្មភាពការងារ ដែលត្រូវអនុវត្តបន្ត ព្រមទាំងលើកឡើងឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងខ្សោយ និងបទពិសោធន៍ សំដៅឈានទៅ ទទួលបានជោគជ័យ នាអំឡុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខផងដែរ។

លោកបានក្រើនររំលឹកដល់ សមាជិកបក្សនិងក្រុមបក្ស ទូទាំងសង្កាត់ ត្រូវបន្តធ្វើបច្ចុប្បន្នភាព បញ្ជីក្រុមឱ្យបាន ច្បាស់លាស់ និងបន្តរក្សាឱ្យបាន នូវចលនារបស់បក្ស ក្នុងមូលដ្ឋាន ដែលធ្លាប់ធ្វើសកម្មភាព ជាប្រចាំកន្លងមក ដោយនិរន្តភាព ព្រមទាំងបន្តពង្រីកនូវ សមាជិកថ្មី និងធ្វើសកម្មភាព ឆ្ពោះទៅមូលដ្ឋាន សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ពិសេសទាក់ទាញនូវទំនុកចិត្ត លើការដឹកនាំអភិវឌ្ឍន៍ ប្រទេសរបស់គណបក្ស ដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង