ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើងប្រកាសថា បានបាញ់មីស៊ីល ចេញពីរថភ្លើង

266

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បាននិយាយថា ខ្លួនបានបាញ់​សាក​ល្បងមីស៊ីលចេញពីរថភ្លើង ជាអ្វីដែលត្រូវបានគេមើលឃើញថា ជាការសងសឹកជាក់ស្តែង ប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មថ្មី​ ដែលបាន​ដាក់ដោយរដ្ឋបាលលោក Joe Biden។

ការបាញ់នេះបានធ្វើឡើង​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​ក្រសួង​ការបរទេសរបស់ទីក្រុងព្យុងយ៉ាងបានចេញ សេចក្តីថ្លែងការណ៍​ដាក់កំហុស​លើ​សហរដ្ឋអាមេរិក ​ចំពោះការដាក់​ទណ្ឌកម្មថ្មីលើការសាកល្បង កាលពីពេលមុនរបស់កូរ៉េខាងជើង ហើយបានព្រមានពីសកម្មភាពកាន់តែខ្លាំង។

អត្ថបទដែលជាប់ទាក់ទង