ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យ២នាក់ ដែលជាប្រពន្ធ និងប្រុសសហាយ ដែលលួចឡើងឋានសួគ៌ា ក្នុងចំការស្វាយ

45

 

កណ្តាល ៖ ស្ត្រីម្នាក់ជាប្រពន្ធនិងបុរសជាសហាយស្មន់ម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ ឃាត់ខ្លួនតាមពាក្យបណ្តឹង របស់បុរសជាប្តី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅក្រុងតាខ្មៅ ហើយបញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់តុលាការ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះសួន ពៅ ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ ចំណែកបុរសជាសហាយមានឈ្មោះ អ៊ុំ ពន្លក ភេទប្រុស អាយុ៤០ឆ្នាំ។

ក្នុងពាក្យបណ្តឹងរបស់ជាប្តី បានប្តឹងជនសង្ស័យទាំងពីរនាក់ខាងលើ ពីបទ ករណីផិតក្បត់ ដោយបុរសជាប្តី តាមទាន់ប្រពន្ធរបស់ខ្លួន លួចទៅឡើងឋានសួគ៌ា នៅក្នុងចំការស្វាយញឹកញាប់ពេក ទ្រាំលែងបាន ទើបប្តឹងសមត្ថកិច្ច ឲ្យធ្វើការឃាត់ខ្លួនតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានបញ្ជូនទៅធ្វើការសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង