ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល សម្រេចកំណត់ យកថ្ងៃ២៩ធ្នូ ដាក់ក្នុងប្រតិទិនចាប់ពីឆ្នាំ២០២២ តែមិនឈប់សម្រាកនោះទេ

36

 

ភ្នំពេញ៖ដើម្បីដឹងគុណ កត្តញ្ញូ និងចងចាំគុណូបការៈដ៏ថ្លៃថ្លារាជរដ្ឋភិបាល កម្ពុជាបានកំណត់យកថ្ងៃទី២៩ធ្នូតាមរយៈនយោបាយឈ្នះ ឈ្នះដាក់ក្នុងប្រតិទិនចាប់ពីឆ្នាំ២០២២តទៅតែមិនឈប់សម្រាកនោះទេ។

យោតាមសារាចរណែនាំចុះហត្ថលត្ថលេខាដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៤មករា ឆ្នាំ២០២២បានលើកឡើងថា៖ ការកំណត់យ កទិវានយោ បាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក សារាចរណនាំ ស្តីពី អស់រយៈពេល២៣ឆ្នាំកន្លងមក ព្រះរាជាណាចក្រកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការ បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោ យមិនមានការបង្ហូរឈាម និងទទួលបានសន្តិ ភាពពេញ លេញ តាមរយៈ នយោបាយឈ្នះ ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុង ការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់ កាល សង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផង ចរចាផង រហូតដល់ការលេច ឡើងនៃវត្តមានរបស់នយោបាយឈ្នះ ឈ្នះ ។

សារាចរណលើកឡើងទៀត ដើម្បីដឹងគុណ កត្តញ្ញូ និងចងចាំគុណូបការៈដ៏ថ្លៃថ្លានេះ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ ៖ ១.គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវកំណត់យកទិវានយោបាយ ឈ្នះ ឈ្នះថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ចាប់ពីឆ្នាំ២០២២តទៅ ។

២.គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយឈ្នះ ឈ្នះ ដែលមានខ្លឹមសារថា “អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការ ឯកភាពជាតិពេញលេញ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង