ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ដែលធ្វើសកម្មភាពគប់ទៅលើជនរងគ្រោះ បណ្តាលឲ្យស្លាប់

45

ប៉ោយប៉ែត ៖ ករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២២ និង៤០នាទីនៅចំនុចផ្លូវ៣០ មានក្រុមមិនស្គាល់មុខ បានធ្វើសកម្មភាពគប់ដុំថ្ម និងកាំបិត ធ្វើអោយរបួសយុវជនម្នាក់ធ្លាយពោះ ហើយបានស្លាប់នៅពេលបញ្ជួនដល់មន្ទីពេទ្យមង្គលបូរី។ ក្រោយកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត បានចេញធ្វើការស្រាវជ្រាវបន្ទាន់ និងបាននាំខ្លួនជនសង្ស័យដែលធ្វើសកម្មភាពគប់ទៅលើជនរងគ្រោះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ។

អនុវត្តន៍តាមបទបញ្ជារ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្មពិសិដ្ឋ អធិការរងទទួលដឹកនាំផែនព្រហ្មទណ្ឌ វរសេនីយ៍ទោ វិជ្ជា វឌ្ឍនា អធិការរងជំនួយការដឹកនាំផ្នែកព្រហ្មទណ្ឌនគរបាល ក្រុងប៉ោយប៉ែតសហការជាមួយនិងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត បានចេញធ្វើការស្រាវជ្រាវ បន្ទាន់និងបាននាំខ្លួនជនសង្ស័យដែលធ្វើសកម្មភាពគប់ទៅលើជនរងគ្រោះខាងលើ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១និ០០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ទី១. ឈ្មោះ តិ អ៊ីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ ស្ទឹងបត់ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទី២.ឈ្មោះ ពាន សុផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ យាង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី៣.ឈ្មោះធុច ឆាត ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ អណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី៤.ឈ្មោះតាក់ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី៥.ឈ្មោះឡឹក សាវុធ ហៅក្រៅ ប៉ិឡិ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ យាង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង៥នាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាព គប់ដុំថ្ម និងកាំបិត ទៅលើក្រុមជនរងគ្រោះខាងលើពិតប្រាកដមែន។
ឯបក្សពួកដែលនៅសេសសល់កំពុងរត់គេចខ្លួន ជំនាញកំពុងស្រាវជ្រាវបន្តរ ។

សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ផន ឌីស្កូ ហៅក្រៅ តួ(សាកសព) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្លាប់នៅពេលបញ្ជួនដល់មន្ទីពេទ្យមង្គលបូរី។

កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ និងបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត។

អត្ថបទដែលជាប់ទាក់ទង