ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខការទូតកម្ពុជា សង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ា នឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព ដែលជាផលប្រយោជន៍រួម របស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប

30

 

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីការបរទេស បង់ក្លាដេស អំពីបញ្ហាប្រឈមមួយចំនួន ក្នុងតំបន់យើងសព្វថ្ងៃនេះ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា យើងមានការព្រួយបារម្ភ ពីភាពងាយរងគ្រោះ របស់ជនភៀសខ្លួន នៅខក់បាសា ដែលអាចទៅចូលរួមចលនារ៉ាឌីកាល់ និងក្រុមជ្រុលនិយម ព្រមទាំងសង្ឃឹមថា ដំណើរការធ្វើមាតុភូមិនិវត្តន៍ របស់ពួកគាត់ នឹងប្រកបទៅដោយសុវត្ថិភាព និងភាពសមរម្យ។

ទន្ទឹមនឹងនេះ យើងក៏សង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ា នឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព ដែលជាផលប្រយោជន៍រួម របស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប និងសម្រាប់តំបន់យើងទាំងមូល។

កម្ពុជានៅតែមានសុទិដ្ឋិនិយម ចំពោះសំណើរបស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន។ ប្រទេសយើងទាំងពីរ នឹងបន្តគាំទ្រគ្នាទៅវិញទៅមក តាមមធ្យោបាយផ្សេងៗ ក្នុងស្មារតីពង្រឹងបន្ថែមនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង