ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យការ កសាងហេដ្ឋារចនាសម្ព័ន្ធ នៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹក

40

ខេត្តព្រះសីហនុ ៖សម្តេចពិជ័យសេនា ទៀ បាញ់
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហ
សមុទ្រ បានអញ្ជើញចុះត្រួតពិនិត្យការ កសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យការងារបណ្តុះបណ្តាលហ្វឹកហ្វឺន និងការងារជំនាញ មួយចំនួនទៀត នៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹក ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមករា
ឆ្នាំ២០២២។

អមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យការកសាង ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឱ្យការងារ បណ្តុះបណ្តាលហ្វឹកហ្វឺន និងការងារជំនាញ មួយចំនួនទៀត នៅមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក មានដូចជា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្សពិសេស អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ រួមទាំងមន្ត្រីដែល ពាក់ព័ន្ធផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅ លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៨ ខែមករានេះថា “ខ្ញុំពិតជាមានការ សប្បាយរីករាយដោយ ពិនិត្យឃើញសមិទ្ធផល ជាច្រើន ដែលកងទ័ព ជើងទឹកសម្រេចបាន នៅមូលដ្ឋានសមុទ្រ នៅឆ្នាំ២០២១នេះ តាមរយៈការកសាង ហេដ្ឋារចនាសម្ព័នជាច្រើន
សម្រាប់បម្រើឱ្យការងារបណ្តុះបណ្តាលហ្វឹកហ្វឺន និងការងារជំនាញ ផ្សេងៗទៀត រួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា”៕

អត្ថបទដែលជាប់ទាក់ទង