ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សែម សុវណ្ណនី ស្នើឲ្យកងទ័ពមួកខៀវកម្ពុជា ទាំងអស់ចូលរួម ចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់គ្នា

304

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជំរុញឱ្យ នាយទាហា នាយទាហានរង និងពលទាហានទាំងអស់ ចូលរួមចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤)បង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។ លោក នាយឧត្តមសេនីយ៍ មានប្រសាសន៍ដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃមណ្ឌល ជាតិរក្សាសន្តិភាព នៅទីស្តីការមជ្ឈមណ្ឌល នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។

លោក សែម សុវណ្ណនី បានថ្លែងអំណរ គុណ ដល់ប្រមុខរាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាជនគ្រប់រូបចាប់ពីអាយុ១២ឆ្នាំឡើងទៅ។ ជាមួយ លោកបានសុំឱ្យកម្លាំងទ័ពមួកខៀវ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវបន្តអនុវត្តតាមវិធាន របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ក្នុងបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបាន១០០%។

លោក សែម សុវណ្ណនី បានឱ្យដឹងទៀតថា បច្ចុប្បន្នកងកម្លាំងមួកខៀវកម្ពុជា កំពុងបំពេញបេសកកម្មអង្គការសហ ប្រជាជាតិ នៅប្រទេសលីបង់ អាហ្វ្រិកកណ្តាល ម៉ាលី ស៊ូដង់ខាងត្បូង ក៏ត្រូវបានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញផងដែរ ពីព្រោះសម្តេចសតេជោ គឺអនុញ្ញាតិឱ្យកម្លាំងមួកខៀវកម្ពុជាទាំងអស់ ត្រូវចាក់វ៉ាក់សាំង៕
សំរិត

 

អត្ថបទដែលជាប់ទាក់ទង