ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារ បញ្ឈប់ការផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង

190

ភ្នំពេញ៖រាជរដ្ឋាភិបាលតាមរយៈក្រសួងការ ងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាន បញ្ឈប់ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។

យោងតាមសេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់ការផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរ និងកាបូប នៅថ្ងៃទី២៨ មករា ឆ្នាំ២០២២ បានលើកឡើងថា ដោយសារការឆ្លង រីករាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ត្រូវបានគ្រប់គ្រង ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យរោងចក្រ សហគ្រាស ភាគ ច្រើនបានចាប់ផ្ដើមមាន ដំណើរការជាប្រក្រតីឡើងវិញ និងយោងសេចក្តីជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេច បញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាល ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាមេរិក ក្នុង ១ខែ សម្រាប់កម្មករ និយោជិត ដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើ ដំណើរ និងកាបូប គិតចាប់ពីខែមករា ឆ្នាំ២០២២ តទៅ ខណៈបងប្អូនកម្មករនិយោជិតដែលព្យួរកិច្ចសន្យា ការងារក្នុងវិស័យទេសចរណ៍នៅទទួលបានប្រាក់ឧបត្ថម្ភដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយ ជាងនេះ។

ក្រសួងថា ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តការព្យួរកិច្ចសន្យាការងារ ស្របតាម ខ្លឹមសារមាត្រា៧១ និង ៧២ នៃច្បាប់ស្តីពីការងារ ឬតាមការព្រមព្រៀងគ្នា រវាងនិយោជក និងកម្មករនិយោជិត។
ជាមួយគ្នានោះដែរក្រសួងបានសូមឲ្យ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងបងប្អូនកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ជ្រាបជា ព័ត៌មាន៕. សំរិត

អត្ថបទដែលជាប់ទាក់ទង