ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនម្នាក់ ក្នុងចំណោម២នាក់ ចេញពីពន្ធនាគារ មិនទាន់បានស្រួលខ្លួនផង ត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់ម្តងទៀត

29

 

ស្រុកគិរីវង់ ៖ដោយមានការយកចិត្តទុកដាក់ពីសំណាកលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្រប សម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃអង្គារ៍ទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣១នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញចេញល្បាតក្នុងភូមិសាស្រ្តក្នុងមូលដ្ឋាន លុះដល់ចំណុចផ្ទះរបស់ឈ្មោះ យេន អឿន(ហៅអ៊ាន) ស្ថិតភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ បានប្រទះឃើញជន សង្ស័យកំពុងធ្វើសកម្មភាពជក់និងប្រើប្រាស់ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ÷ ជនសង្ស័យទី១.ឈ្មោះវី សេរីវុធ ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ។ និងជនសង្ស័យទី២.ឈ្មោះ យេន អឿន (ហៅអ៊ាន) ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ( មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួន០១លើក ឆ្នាំ២០១៨)។

សមត្ថកិច្ច បានដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមថ្លាពណ៌ចំនួន០១កញ្ចាប់ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេរី២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខនឹងទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក oppoពណ៌ទឹកខ្មៅ ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង