ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបនិងពិភាក្សាការងារជាមួយ នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ដើម្បីពិភាក្សាលើការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២

32

 

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាទទួលជួប និងពិភាក្សាការងារជាមួយលោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (The EU-ASEAN Business Council “EU-ABC”) ដើម្បីពិភាក្សាលើការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២, នាព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឌុបនាយករដ្ឋមន្ដ្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាតុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការ សម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន នៃតំបន់អាស៊ាន និងអឺរ៉ុប ជា ពិសេស ការពាំនាំនូវសំណូមពរពីវិស័យឯកជន និងអនុសាសន៍សំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់ការអនុវត្តគោល នយោបាយផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគក្នុងតំបន់អាស៊ាន ។ សហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មធំទី ៣ របស់អាស៊ាន (បន្ទាប់ពីចិន និងអាមេរិក) ដោយគ្របដណ្តប់ប្រមាណ ១០.៦% នៃពាណិជ្ជកម្មសរុបរបស់អាស៊ាន និងជាប្រភពវិនិយោគទុនផ្ទាល់ពីបរទេស (FDI) ធំទី ៣ ជាមួយនឹង រំហូរ FDI សរុបចំនួន ៧. ៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ។

លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលលួ ប្រសើរក្នុងការអនុវត្តវិធានការអន្តរាគមន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិងនីកូវី១៩ ជាពិសេស គឺការទប់ស្កាត់ផល ប៉ះពាល់អវិជ្ជមានមកលើសកម្មភាពសេដ្ឋកិច្ចក្នុងរយៈពេលកន្លងមក ។

លោក Chris Humphrey ក៏បានគូសបញ្ជាក់ អំពីការប្ដេជ្ញារបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ក្នុងការគាំទ្រ និងជ្រោមជ្រែងដល់ការធ្វើជាប្រធានអាស៊ានរបស់ កម្ពុជា តាមរយះការចូលរួមកិច្ចពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ត លអាស៊ាន ក្រោមការរៀបចំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងចុងខែ មីនា ឆ្នាំ ២០២២។

អត្ថបទដែលជាប់ទាក់ទង