ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌកំបូល ចុះប្រមូលសំរាមរាយប៉ាយ កាប់ត្រាយព្រៃតាមចិញ្ចើមផ្លូវ កៀរកំណកដីចេញ ពីលើផ្លូវធ្វើការផ្សព្វផ្សាយ ជាប្រចាំដល់សាធារណៈជន ឱ្យរៀបចំវេចខ្ចប់សំរាម

31

ភ្នំពេញ៖រដ្ឋបាលខណ្ឌកំបូល៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយអនុវត្តតាមការណែនាំរបស់ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រដ្ឋបាលខណ្ឌបានរៀបចំកម្មវិធីចុះធ្វើអនាម័យសម្អាតបរិស្ថាននៅភូមិសាស្ត្រខណ្ឌកំបូល ដែលដឹកនាំដោយលោក សេង គន្ធ អភិបាលរងខណ្ឌ មន្ត្រីពាក់ព័ន្ធនៃសាលាខណ្ឌ មន្ត្រីបរិស្ថាននៃសង្កាត់ទាំង៧ លោកមេភូមិ ប្រជាការពារភូមិ និងសហការជាមួយ ក្រុមហ៊ុនប្រមូលសំរាម មីស៊្យូដា បានចុះប្រមូលសំរាមរាយប៉ាយ កាប់ត្រាយព្រៃតាមចិញ្ចើមផ្លូវ កៀរកំណកដីចេញពីលើផ្លូវ…។ល។ ម៉្យាងទៀត ក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយជាប្រចាំដល់សាធារណៈជនឱ្យរៀបចំវេចខ្ចប់ បញ្ចេញសំរាមស្របតាម លិខិតបទដ្ឋាននានា និងតាមគោលការណ៍ណែនាំ ដែលបានដាក់ចេញ នាពេលកន្លងមកដោយ សាលារាជធានីភ្នំពេញផងដែរ។
រដ្ឋបាលខណ្ឌកំបូល សូមអំពាវនាវដល់សាធារណៈជន សូមវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមការណែនាំ ក្នុងករណីដែលមិនព្រម អនុវត្តតាមការកំណត់ រដ្ឋបាលខណ្ឌនឹង អនុវត្តនូវវិធានការរដ្ឋបាល និងលិខិតបទដ្ឋានដែលនៅជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង