ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ វិបត្តិមីយ៉ាន់ម៉ា គឺមិនអាចដោះស្រាយបានភ្លាមៗនោះទេ

30

 

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនា តាមទូរស័ព្ទជាមួយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ អំពីបញ្ហាអាស៊ានបច្ចុប្បន្ន នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២២។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា យើងទាំងពីរ យល់ថា វិបត្តិមីយ៉ាន់ម៉ា គឺមិនអាចដោះស្រាយបានភ្លាមៗនោះទេ។ ពិតណាស់ ដំណោះស្រាយនេះ គឺត្រូវតែដឹកនាំដោយភាគីនៅមីយ៉ាន់ម៉ាខ្លួនឯង។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងផងដែរថា ក្នុងនាមជាគ្រួសារអាស៊ាន យើងត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដំណើរការនេះ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងបន្តចូលរួមជួយ ការងារនេះ ប្រកបដោយសុច្ឆន្ទៈ ខណៈដែលយើងខិតខំធ្វើយ៉ាងណា ឱ្យអាស៊ានបន្តបោះជំហានដើរទៅមុខ។ ខ្ញុំសូមថ្លែងអំណរគុណ ដល់ឯកឧត្តម និងការលើកទឹកចិត្ត ខណៈពេលដែលប្រទេសកម្ពុជា រែកអម្រែកដ៏ធ្ងន់មួយនេះ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ៕

អត្ថបទដែលជាប់ទាក់ទង