ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនក្រុមជនសង្ស័យ ជាបន្ដបន្ទាប់ ចំនួន១២នាក់ បន្លំលួចនៅកន្លែងវេរលុយ និងដូរលុយ

33

 

ភ្នំពេញ៖នៅថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០២ ២ វេលាម៉ោង ១២៖១៥នាទីរំលងអធ្រាត្រ ត្រង់ចំណុចសណ្ឋាគារ វល្លិ៍ មាស ភូមិដំរីជាន់ខ្លា សង្កាត់ដំរី ជាន់ខ្លា ក្រុង ស្ទឹង សែន ខេត្តកំពង់ធំ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានដឹកនាំ កម្លាំងជំនាញ ស្នងការដ្ឋាន នគរបាល ខេត្ត កំពត និង ស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ធំ ធ្វេីការបង្ក្រាប និង ឃាត់ខ្លួន ជនសង្ស័យចំនួន០៧នាក់។ ក្រុមជនសង្ស័យទាំងអស់នេះ ពាក់ព័ន្ធការធ្វើសកម្មភាពរួមគ្នាដើម្បីលួចលុយ នៅកន្លែងវេរលុយ និងដូរលុយ។

ក្នុងនោះ រួមមាន៖ ១.ឈ្មោះ យ័ន្ត វ៉ា ភេទប្រុស អាយុ៦១ឆ្នាំ ២.ឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ៣.ឈ្មោះ វ៉ា វិចិត្រ ភេទប្រុស អាយុ ៤៣ឆ្នាំ ៤.ឈ្មោះ អ៊ន យ៉ាណូ ភេទប្រុស អាយុ៣៩ឆ្នាំ ៥.ឈ្មោះ គឿន ចរិយា ភេទស្រី អាយុ១៨ឆ្នាំ ៦.ឈ្មោះ ហោម ឡាង ភេទស្រី អាយុ២៨ឆ្នាំ ៧.ឈ្មោះ ឈុំ ភិន ភេទស្រី អាយុ៥៥ឆ្នាំ ពាក់ព័ន្ធ ករណី លួច កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច ភូមិថ្មី ឃុំជំពូវន្ត ស្រុកជុំគីរី ខេត្តកំពត ។

ក្រោយ មកនៅវេលាម៉ោង០១៖១៥នាទី ត្រង់ចំណុច ផ្ទះសំណាក់ សេង ឆេងហាក់ ភូមិដំរីជាន់ខ្លា សង្កាត់ដំរី ជាន់ខ្លា ក្រុង ស្ទឹង សែន ខេត្តកំពង់ធំ កម្លាំង ជំនាញ បន្តឃាត់ខ្លួន ជនសង្ស័យ ចំនួន ០៣នាក់ រួមមាន៖ ១.ឈ្មោះ ទី ឆុង ភេទ ប្រុស អាយុ ៤៥ឆ្នាំ ២.ឈ្មោះ សុខ ចាន់រ៉ែន ភេទប្រុស អាយុ ៣៧ឆ្នាំ ៣.ឈ្មោះ នេត ថា ភេទប្រុស អាយុ៣២ឆ្នាំ ។

លុះដល់វេលាម៉ោង០១៖៤៥នាទី ត្រង់ចំណុចផ្ទះសំណាក់ពន្លឺពេជ្រ ភូមិដំរីជាន់ខ្លា សង្កាត់ដំរី ជាន់ខ្លា ក្រុង ស្ទឹង សែន ខេត្តកំពង់ធំ កម្លាំងជំនាញ បន្តឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ បន្ថែម ទៀត រួមមាន៖ ១.ឈ្មោះ ស្រី សំអឿន ភេទប្រុស អាយុ៥១ឆ្នាំ ២.ឈ្មោះ ចាន់ ដា ភេទស្រី អាយុ ៤២ឆ្នាំ ។

សម្ភារដកហូតរួមមាន
1. រថយន្តម៉ាក Lexus RX300 ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 2W-1584
2. រថយន្តម៉ាក HIGHLANDER ពណ៍ស ស្លាកលេខ ភ្នំពេញ2AB-4407
3. ម៉ូតូម៉ាក DREAM125 2021 ស្លាកលេខ ភ្នំពេញ1IP-7088
4. ម៉ូតូម៉ាក DREAM125 2021 ស្លាកលេខភ្នំពេញ 1IV-4359
5. ម៉ូតូម៉ាក DREAM125 2021 ស្លាកលេខភ្នំពេញ IU-7595

បច្ចុប្បន្ន ជនសង្ស័យចំនួន១២នាក់ ខាងលើ ត្រូវបាននាំមកកាន់នាយកដ្ឋាន ដេីម្បីធ្វេីការសាកសួរ និងប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង