ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះចំនួន០៣លែ្វង, ជនរងគ្រោះម្នាក់ បានស្លាប់

26

ភ្នំពេញ៖ ផ្ទះចំនួន០៣លែ្វង , ជនរងគ្រោះចំនួន០៣នាក់ ក្នុងនោះ បានស្លាប់បាត់បង់អាយុជីវិតម្នាក់ភេទស្រី អាយុប្រហែល២៦ឆ្នាំ ក្រោយបានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។

នៅវេលាម៉ោង​ ០៣និង៤៥នាទីទៀប​ភ្លឺ​ ថ្ងៃពុធ​ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២​៦​ ខែមករា ឆ្នាំ២០២២​ មានករណីអគ្គីភ័យ​មួយកន្លែងបានកើតឡើង​នៅចំណុចបុរីសម្បតិ្តមាស ផ្ទះលេខ១សេ ភូមិបឹងសាឡាង ក្រុម១​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ។

ម្ចាស់ទីតាំងឈ្មោះ: ភុក ប៉ាវ ភេទ ប្រុស អាយុ​ ៦៣​ ឆាំ្ន​ មុខរបរ: មន្រី្តក្រសួងអប់រំ​ ។

មូលហេតុ: កំពុង​បន្ត​ការ​ស្រាវជ្រាវ​ ។
ប្រភេទសំណង់: ផ្ទះលែ្វង ទំហំ ០៤ម៉ែត្រx១៦ម៉ែត្រ​ ។
ខូចខាតសម្ភារៈ:​ ឆេះផ្ទះអស់ចំនួន០១ខ្នងអស់ទាំងស្រុង នឹងឆេះរាលដល់ផ្ទះចំនួន ០២ខ្នង​ នឹងឆេះរថយន្តអស់ចំនួន​០១គ្រឿង​ ។

ស្លាប់​មនុស្ស​ :​ ចំនួន​០១នាក់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​​​ និងរបួស​មនុស្ស​: ០២នាក់​ រង​របួស​ស្រាល​​ ។

សមត្ថកិច្ចបាន​ប្រេី​ប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន ២១​ គ្រឿង ប្រេីប្រាស់ទឹកអស់ ៤២​ រថយន្ត​ ស្មើរនឹង ១៦៨ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍: រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ ០២​ រថយន្ត​ សើ្មរនឹង ០៨ម៉ែត្រគូប​ ។ រថយន្តក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន ០៩​ គ្រឿង ប្រើប្រាស់ទឹកអស់ ១៨​ រថយន្ត សើ្មនឹង ៧២ម៉ែត្រគូប​ ៕

អត្ថបទដែលជាប់ទាក់ទង