ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោកចុះរៀបចំ សណ្ដាប់ធ្នាប់ ក្រោយផ្សារសាមគ្គី ខណៈដែលមានក្រុមអាជីវករមួយចំនួនរំលោភយកផ្លូវធ្វើជាកន្លែងលក់ដូរ

57

ភ្នំពេញ៖ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍និងដើម្បីលើសោភ័ណភាពរាជធានីភ្នំពេញផងដែរនោះ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានចុះរៀបចំសណ្ដាប់ធ្នាប់ឲ្យមានរៀបរៀបរយនៅតាមបណ្ដោយផ្លូវលេខ១១៨ និងផ្លូវលេខ២២៣ក្រោយផ្សារសាមគ្គីសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ខណៈដែលក្រុមអាជីវករមួយចំនួនបានយកផ្លូវ សាធារណៈធ្វើជាទីកន្លែងសម្រាប់លក់ដូរ ម្ហូបសាច់ បន្លែ ផ្លែឈើ បង្កការកកស្ទះនិងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។

   ក្នុងប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់នេះដែរ អាជ្ញាធរបានលើកឡើងថា មិនមែនហាមមិនឲ្យបងប្អូនអាជីវកលក់បន្លែផ្លែឈើ ត្រីសាច់នោះទេ ក៏ប៉ុន្តែសុំឲ្យបងប្អូនលក់ដូរ នៅលើចិញ្ជើមផ្លូវ រក្សារសណ្ដាប់ធ្នាប់ ហាមលក់លើផ្លូវ ដូចរូបភាពជាក់ស្ដែងនេះ។ បើពុំដូច្នេះទេ កម្លាំងអាជ្ញាធរនឹងចាត់វិធានការ លើកយករបស់របរទៅរក្សារទុកនៅសាលាខណ្ឌ និងមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ៕

 

 

អត្ថបទដែលជាប់ទាក់ទង