ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ដា​ណឺ​ម៉ាក ៖​ ប្រទេស​ដា​ណឺ​ម៉ាក​ ចាប់ផ្តើម​ដកទ័ព ​ចេញពី​ប្រទេស​ម៉ា​លី​

253

 

បរទេស ៖ សារព័ត៌មានReuters បានឲ្យដឹងថា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋមន្ត្រី​ការ​បរទេស​លោក​ Jeppe​ Kofod​ បាន​និយាយ​ថា​ ប្រទេស​ដា​ណឺ​ម៉ាក​នឹង​ចាប់ផ្តើម​ដក​កងទ័ព ​របស់​ខ្លួន​ចេញពី​ប្រទេស​ម៉ា​លី​ បន្ទាប់​ពី​រដ្ឋាភិបាលយោធា​អន្តរកាល ​របស់​ប្រទេស​អាហ្វ្រិក​បាន​ទទូច​ឱ្យ​មានការ​ដកទ័ព​ជា​បន្ទាន់​ក្នុង​ស​ប្តា​ហ៍​នេះ​ ។​

​លោក​ Kofod​ បាន​ប្រាប់​អ្នកកាសែត​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ Copenhagen​ ថា​ “​កាលពី​យប់មិញ​ យើង​ឃើញ​ថា​ រដ្ឋាភិបាល​អន្តរកាល​ម៉ា​លី​ ឬ​មេទ័ព​ដែល​ធ្វើ​រដ្ឋប្រហារ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​មួយ​ ដោយ​ពួក​គេ​បាន​និយាយ​ម្តងទៀត​ថា​ ដា​ណឺ​ម៉ាក​មិន​ត្រូវ​បាន​ស្វាគមន៍​នៅ​ក្នុង​ប្រទេស​ម៉ា​លី​ឡើយ​ ហើយ​យើង​ប្រាកដ​ណាស់​ថា​ នឹង​មិន​ប្រកាន់​ចំពោះ​រឿង​នោះ​ទេ​ ដូច្នេះ​ហើយ​បានជា​យើង​សម្រេចចិត្ត​ដក​ទាហាន​ត្រឡប់​ទៅ​ប្រទេស​យើង​វិញ​”​ ។​

​កាលពី​ដើមខែ​នេះ​ ប្រទេស​ដា​ណឺ​ម៉ា​កបាន​បញ្ជូន​បុគ្គលិក​យោធា​ចំនួន​ ១០៥​នាក់​ ទៅ​កាន់​ប្រទេស​ម៉ា​លី​ បន្ទាប់​ពី​អ្វី​ដែល​ខ្លួន​បាន​និយាយ​ថា​ជា​ “​ការ​អញ្ជើញ​យ៉ាង​ពិតប្រាកដ​”​ របស់​ម៉ា​លី​។​

​ប៉ុន្តែ​រដ្ឋាភិបាល​ម៉ា​លី​បាន​និយាយ​នៅ​ស​ប្តា​ហ៍​នេះ​ថា​ ខ្លួន​មានការ​ភ្ញាក់ផ្អើល​ចំពោះ​វត្តមាន​របស់​ដា​ណឺ​ម៉ាក​ ដោយសារ​តែ​មិន​ទាន់​មានការ​សម្រេច​ ទៅ​លើ​ការ​ស្នើ​សុំ​ពី​ប្រទេស​ដា​ណឺ​ម៉ាក​កាលពី​ខែមិថុនា​ ដើម្បី​ដាក់​ពង្រាយ​កងទ័ព​ ៕

អត្ថបទដែលជាប់ទាក់ទង