ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំហំ​ពាណិជ្ជកម្ម រវាង​កម្ពុជា​-​ចិន​ ក្នុង​ឆ្នាំ​២០២១​ មានចំនួន​លើសពី​ ១១.១​ ពាន់​លាន​ដុល្លារអាមេរិក

71

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែមករានេះ បានឲ្យដឹងថា យោងតាមទិន្នន័យ តួលេខរបស់ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្ម រវាងកម្ពុជានិងចិន ក្នុងឆ្នាំ២០២១ មានទឹកប្រាក់ សរុបប្រមាណជាង ១១.១៤៤ ពាន់លានដុល្លារអាមេរិក មានកំណើន ៣៧.២៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។

ក្នុង​នោះទំហំនៃការនាំចេញ​របស់​កម្ពុជា​ ទៅកាន់ប្រទេស​ចិន​ មានទឹកប្រាក់​ប្រមាណ​ ១.៥១​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មានកំណើន​ ៣៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ រីឯទំហំនៃការ​នាំ​ចូល​ពី​ចិន មកកាន់ប្រទេសកម្ពុជា​ មានទឹកប្រាក់ប្រមាណ​ ៩.៦៣​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មានកំណើន​ ៣៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង