ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមន អំពាវនាវ ក្នុងការរំលឹកទៅបងប្អូន ជាប់ខ្សែស្រឡាយចិននិងវៀតណាម ប្រុងប្រយ័ត្នថ្ងៃបុណ្យឆ្នាំថ្មីចិន.វៀតណាម..!

355

 

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមន និងលោកស្រីជាភរិយាព្រមទាំងសមត្ថកិច្ច. មន្រ្តីរាជការសូមក្រែនរំលឹកជូន ប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន-វៀតណាម ក្នុងឱកាសថ្ងៃសែនចូលឆ្នាំចិន-វៀតណាម សូមអោយបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ជានិច្ចចំពោះការដុតក្រដាស់សែនពោលគឺមាន ធូប .ទៀន ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យដែលកើតឡើងជាយថាហេតុ និង សូមចូលរួមអនុវត្តនូវវិធានការសុខាភិបាល«៣ការពារ និង ៣កុំ»ដោយជៀសឆ្ងាយពីជំងឺរាតត្បាតកូវីដ-១៩ ។

ដូចនេះសូមជូនពរដល់ពុក ម៉ែបងប្អូន ពូមីង និងក្រុមគ្រួសារទាំងអស់ សូមទទួលទានមានបាន សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយ៉ឺនយូរ ធ្វើដំណើរទៅទីជិតឆ្ងាយសូមប្រកបដោយ សុខសុវត្ថិភាពដោយគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកស្រវឹងកុំបើកបរហើយ បើបើកបរកុំពិសាគ្រឿងស្រវឹង។ ដូចនេះសូមជូនពរអោយ ជោគជ័យគ្រប់ភារកិច្ច និងទទួលពរជ័យហេងហេងក្នុងឆ្នាំថ្មី៕

អត្ថបទដែលជាប់ទាក់ទង