ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចគ្រឿងម៉ាស៊ិនភ្លើងក្នុងឃ្លាំង

68

 

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ខណៈបានចូលលួច សំភារៈម៉ាស៊ិនភ្លើង (បំពុងស៊ីម៉ាំងម៉ាស៊ីភ្លើង) ក្នុងឃ្លាំងមួយកន្លែង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង១៤,៣០នាទី តាមផ្លូវបេតុង ក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

លោក ហ៊ាង ថារ៉េត បានអោយដឹងថា ជនរងគ្រោះឈ្មោះ ប៉ៃ ធារ៉ា ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ល មុខរបរលក់ដូរ។

ចំណែក ជនសង្ស័យឈ្មោះ អន សិលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភផ្ទះជួល សង្កាត់ច្រាំងចំរេះ១រ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) អវិជ្ជមានកូវីត១៩។

ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតឧបករណ៍ ធ្វើសកម្មភាព រួមមាន ៖ ទូរស័ព្ទដៃម៉ាកសាំសុងពណ៌ ស (ចាស់) ចំនួន០១គ្រឿង, ពូថៅចំនួន០១ដើម , កូនសោទីបចំនួន០២ដើម, ទុឡឺវីសចំនួន០២ដើម ។

សមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី ខែ ឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះបាន ចូលមកមើលឃ្លាំងដែលទុកចោលគ្មានអ្នកចាំ ហើយបានឃើញ ជនសង្ស័យកុំពុងធ្វើ សកម្មភាពដោះយក ក បំពុងស៊ីម៉ាំងម៉ាស៊ីនភ្លើង ក៏បានឃាត់ខ្លួនយកមកប្រគល់ ជូនសមត្ថកិច្ចប៉ុស្តិ៍ ដើម្បីចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង